Cambodia
⬆️ 0%
New Details

Image
សកម្មភាពការចុះបាញ់ថ្នាំសម្លាប់មូស របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីការពារការកើតមានករណីជំងឺគ្រុនឈាម
January 12, 2025

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរសុខាភិបាលរាជធានី ការិយាល័យស្រុកប្រតិបត្តិឱ្យបន្តអនុវត្តជាប់ជាប្រចាំ នូវការអប់រំណែនាំ ដើម្បីបំបាត់ជម្រកមូសខ្លា និងធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសតាមខ្នងផ្ទះរបស់ប្រជាជន ជាពិសេសកន្លែងដែលមានហានីភ័យខ្ពស់ ក្នុងរាជធានីភ្នំពេញ និងតាមទីកន្លែងសាធារណ: ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់។

កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត បានធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវអន្តរាគមន៍ទាំងឡាយ ក្នុងការកាត់បន្ថយការឆ្លង និងករណីឈី និងស្លាប់ដោយសារជំងឺគ្រុនឈាម  ជាលទ្ធផលយើងសង្កេតឃើញថាករណីជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤នេះ មានថយចុះគួរឱ្យកត់សំគាល់ បើបៀបធៀបនឹងទូរលេខឆ្នាំ២០២៣។   ឆ្នាំ២០២៤ កន្លងទៅនេះ ចំនួនករណីសរុបមានត្រឹម ១៨ ៩៨៧ នាក់ គឺមានការថយចុះជាងឆ្នាំ២០២៣ចំនួន ១៦ ៤០៣នាក់  ឬ ថយ ៤៦%។ ចំពោះករណីស្លាប់មាន ចំនួន៤៦នាក់ គឺមានការថយចុះជាងឆ្នាំ២០២៣ ចំនួន ៥៣នាក់ ឬ ថយ ៥៤%។

ជាមួយគ្នានេះ  ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណ ដល់សកម្មភាពអនុវត្តទទួលបានលទ្ធផលល្អប្រសើរ នៅឆ្នាំ២០២៤ និងសូមជំរុញលើទឹកចិត្តដល់ អាជ្ញាធរ រាជធានី ខេត្ត  មន្ទីរសុខាភិបាលទាំងអស់ ត្រូវបន្តចុះធ្វើការអប់រំសុខភាព បង្កើនការចូលរួមរបស់សហគមន៍  ចុះបាញ់ថ្នាំសម្លាប់មូស និងការលុបបំបាត់ជម្រកសត្វមូស និងបន្តជំរុញដល់ប្រជាជន នៅតាមសហគមន៍អនុវត្តវិធានការបង្ការជំងឺគ្រុនឈាម និងបញ្ជូនអ្នកក្ដៅខ្លួនខ្លាំងភ្លាមៗមកមន្ទីរពេទ្យរដ្ឋ ដែលនៅជិតបំផុតក្នុងអំឡុងពេល៤៨ម៉ោង។

ក្រសួងសុខាភិបាល សូមសម្ដែងការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានធ្វើជាគំរូល្អក្នុងការប្រយុទ្ធនឹងជំងឺគ្រុនឈាម  រួមជាមួយអាជ្ញាធរខេត្តទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការបង្ការជំងឺគ្រុនឈាម ជូនប្រជាជនគ្រប់រូប ក្នុងគ្រប់រាជធានី ខេត្ត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8