Cambodia
New Details

Image
ការចុះពិនិត្យ និងគាំទ្រការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពពង្រ និងមណ្ឌលសុខភាពដូនកែន ដែលបានបើកដំណើរការឡើងវិញ ក្នុងខេត្តឧត្តរមានជ័យ
February 01, 2026

ខេត្តឧត្តរមានជ័យ៖ ថ្ងៃអាទិត្យ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារក្រសួងសុខាភិបាល ដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យ និងគាំទ្រការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពពង្រ និងមណ្ឌលសុខភាពដូនកែន ដែលបានបើកដំណើរការឡើងវិញ ក្នុងខេត្តឧត្តរមានជ័យ។

ក្នុងបេសកកម្មនេះ ក្រុមការងារបានពិនិត្យឃើញដូចខាងក្រោម៖

- បរិស្ថានស្អាត អនាម័យល្អ បុគ្គលិកមានឥរិយាបទល្អ នៅប្រចាំការជាប់ជាប្រចាំ ២៤ម៉ោងលើ ២៤ម៉ោង

- បច្ចុប្បន្នមណ្ឌលសុខភាពបើកដំណើរការ និងមានអ្នកជំងឺមកប្រើប្រាស់សេវាជាធម្មតា

- មានឱសថ និងបរិក្ខាប្រើប្រាស់គ្រប់គ្រាន់ក្នុងការពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺ

-មានទឹកស្អាត និងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។

បន្ថែមពីនេះ ក្រុមការងារសង្កេតឃើញថា ប្រធានមណ្ឌលសុខភាព និងមន្រ្តីបុគ្គលិក ទាំងអស់ មានស្មារតីរឹងមាំ និងនៅជាប្រចាំក្នុងមណ្ឌលសុខភាព ទោះបីមានការជម្លៀសមន្ត្រីបុគ្គលិក ទៅជួយការងារការពារសុខភាពនៅទីតាំងចាំបាច់ក៏ដោយ។ ម៉្យាងទៀត បុគ្គលិកមានសាមគ្គីភាពល្អ ឆន្ទៈរឹងមាំ យកចិត្តទុកដាក់ខ្ពស់ក្នុងការងារ និងការបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋ ២៤ ម៉ោងលើ ២៤ ម៉ោង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានពាំនាំនូវការសួរសុខទុក្ខ និងថ្លែងអំណរគុណ របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដល់មន្ត្រីរាជការបុគ្គលិកទាំងអស់ ដែលបានខិតខំបំពេញការងារ តាមភារកិច្ចយ៉ាងខ្ជាប់ខ្ជួន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9