Cambodia
New Details

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៣  អាណត្តិទី២ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក
February 03, 2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី៣ ខែកុម្ភៈឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល  និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដើម្បីពិនិត្យវឌ្ឍនភាព ការបម្រើសេវាថែទាំ ព្យាបាលជូនប្រជាពលរដ្ឋ និងចំណូល ចំណាយប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥។

ក្នុងឱកាសប្រជុំនេះ លោកជំទាវសាស្ត្រាចារ្យ  បានមានមតិស្វាគមន៍ដល់ ឯកឧត្តម លោកលោកស្រី ដែលមានវត្តមានក្នុងអង្គប្រជុំ និងបានកោតសរសើរដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិ និងបុគ្គលិកទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការពិនិត្យ ថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ សម្រេចបានជាលទ្ធផលល្អប្រសើរ ធ្វើឱ្យចំនួនអតិថិជន ដែលមកទទួលសេវាពិនិត្យ និងព្យាបាលមានការកើនឡើងជាលំដាប់។

បន្ថែមពីនេះ លោកជំទាវសាស្ត្រាចារ្យ ក៏បានណែនាំដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិ បន្តពង្រឹងសមត្ថភាពបុគ្គលិក តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាល ដើម្បីបម្រើសេវាពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

Image 1
Image 2
Image 3
Image 4