Cambodia
New Details

Image
កិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាលើកទី១៥
February 02, 2026

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញាលើកទី១៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ក.ប.។  

គោលបំណង នៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលជាលទ្ធផល អង្គប្រជុំបានសម្រេច និងឯកភាពជាគោលការណ៍លើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ កម្មសិទ្ធិបញ្ញាឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដើម្បីគោរពរាយការណ៍ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធាន ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃគ.ក.ប. និងសមាជិក សមាជិកា លេខាធិការដ្ឋាននៃគ.ក.ប. មកពីអន្តរក្រសួង ស្ថាប័ន និងមន្ត្រីជំនាញកម្មសិទ្ធិបញ្ញាជាច្រើនរូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10