Cambodia
New Details

Image
កិច្ចប្រជុំស្តីពី ការជំរុញការអនុវត្តគោលនយោបាយបញ្ចប់អេដស៍ និងចិរភាព កម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨
February 05, 2026

ខេត្តព្រះស៊ីហនុ៖ ថ្ងៃអង្គារ ទី៣ ខែកុម្ភ: ឆ្នាំ ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង និងឯកឧត្តមវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការជំរុញការអនុវត្តគោលនយោបាយបញ្ចប់អេដស៍ និងចិរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដែលរៀបចំដោយ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅទីរួមខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

កិច្ចប្រជុំនេះ មានគោលបំណង៖ (១)បង្កើនការយល់ដឹងរួមគ្នាលើការអនុវត្ត គោលនយោបាយបញ្ចប់អេដស៍ និងចិរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨ (២)កំណត់នូវសូចនាករសម្រាប់ក្រសួងស្ថាប័ន រាជធានី ខេត្ត ស្របតាមភារកិច្ច ដូចមានចែងក្នុងឯកសារ គោលនយោបាយបញ្ចប់អេដស៍ និងចិរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨ (៣)បង្កើនការយល់ដឹងបន្ថែមដល់គណ:កម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ដើម្បីជំរុញការអនុវត្តលិខិត ២១ សជណ.កប ចុះថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៦ របស់គណ:រដ្ឋមន្ត្រី ឱ្យមានប្រសិទ្ធភាព (៤)ពង្រឹងភាពជាម្ចាស់ក្នុងការពង្រឹងប្រព័ន្ធជាតិឆ្លើយតបពហុវិស័យចំពោះមេរោគអេដស៍ និងជំងឺអេដស៍ (៥)លើកកម្ពស់ការយល់ដឹង និងប្រើប្រាស់មូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ ក្នុងការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ និង(៦)ធ្វើឱ្យកាន់តែប្រសើរឡើងនូវយន្តការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ រវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

សូមបញ្ជាក់ជូនថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រី ជាតំណាង ក្រសួង ស្ថាប័ន រាជធានី ខេត្ត  និងឯកឧត្តម លោកជំទាវ  អនុប្រធាន អគ្គលេខាធិការ និងមន្ត្រីពាក់ព័ន្ធនៃ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងភាគីដៃគូ និងអ្នកពាក់ព័ន្ធចូលរួមសរុបចំនួន ២០០រូប។

Image 1
Image 2
Image 3
Image 4
Image 5