Cambodia
New Details

Image
កិច្ចប្រជុំពិភាក្សាស្តីពី វឌ្ឍនភាពនៃកម្មវិធីពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន ក្រោមគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2)
February 06, 2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកផ្នែកជំងឺមហារីកមាត់ស្បូន បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃកម្មវិធីពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន ក្រោមគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) នៅសណ្ឋាគារ Fairfield by Marriott Phnom Penh។ 

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យសកម្មភាពដែលសម្រេចបាន ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយក្នុងការអនុវត្តការងារ និងដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងក្រុមការងារបច្ចេកទេសដែលពាក់ព័ន្ធតាមផ្នែកផ្សេងៗ រួមមាន ការគ្រប់គ្រងកម្មវិធី (Management) បច្ចេកទេសព្យាបាល (Technical) ការគ្រប់គ្រងថវិកា និងដំណើរការលទ្ធកម្ម (Finance and Procurement)  បច្ចេកទេសមន្ទីរពិសោធន៍ (Laboratory) និងបច្ចេកទេសប្រព័ន្ធកត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក (EMR) ព្រមទាំងកំណត់សកម្មភាពការងារនៅជំហានបន្ទាប់។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមផ្ទាល់ពី ឯកឧត្តមអគ្គនាយកបច្ចេកទេសសុខាភិបាល លោកស្រីអគ្គនាយករងបច្ចេកទេសសុខាភិបាល ទីប្រឹក្សាក្រសួងសុខាភិបាល លោក លោកស្រី តំណាងនាយកដ្ឋានការពារសុខភាព នាយកដ្ឋានសុខាភិបាលឌីជីថល មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក សមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ មជ្ឈមណ្ឌលជាតិផ្តល់ឈាម អង្គការសុខភាពពិភពលោក ធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ រួមទាំងតំណាង University of Sydney ដែលបានចូលរួមតាមប្រព័ន្ធនិម្មិត ZOOM សរុបអ្នកចូលរួមចំនួន ៤២រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7