Cambodia
⬆️ 0%
New Details

Image
កិច្ចប្រជុំក្រុមការងារលើកកម្ពស់គុណភាព ស្តីពីការពិនិត្យ និងបញ្ជាក់សុពលភាពពិន្ទុនៃការវាយតម្លៃពីខាងក្រៅ និងការវាយតម្លៃផ្ទៀងផ្ទាត់គុណភាព ជុំទី៨ សម្រាប់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា
January 15, 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហាររូបត្ថម្ភនៅកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមការងារលើកកម្ពស់គុណភាព ស្តីពីការពិនិត្យ និងបញ្ជាក់សុពលភាពពិន្ទុនៃការវាយតម្លៃពីខាងក្រៅ និងការវាយតម្លៃផ្ទៀងផ្ទាត់គុណភាព ជុំទី៨ សម្រាប់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា នៅទីស្តីការក្រសួងសុខាភិបាល និងតាមរយៈប្រព័ន្ធអនឡាញ ZOOM។     

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងបញ្ជាក់សុពលភាពពិន្ទុនៃការវាយតម្លៃពីខាងក្រៅ និងការវាយតម្លៃផ្ទៀងផ្ទាត់គុណភាព ដោយប្រើប្រាស់តារាងពិន្ទុវាយតម្លៃគុណភាពសេវាសុខភាពមាតា ទារក កុមារនិងអាហារូបត្ថម្ភ ជុំទី៨ សម្រាប់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ព្រមទាំងកំណត់ទិសដៅការងារបន្ត។ សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធាននិងតំណាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តទាំង៩ លោក លោកស្រី ជាថ្នាក់ដឹកនាំគម្រោង និងមន្ត្រីអនុវត្តនៅថ្នាក់ជាតិ ប្រធាន/តំណាងការិយាល័យស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពទាំងអស់ ក្នុងខេត្តគោលដៅ ព្រមទាំងតំណាងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន ១០១ នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6