Cambodia
New Details

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី១០០ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
February 28, 2026

រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស.) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ស.វ.ស. លើកទី១០០ ដោយមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រីសាស្រ្តាចារ្យ ជាអ្នកសង្កេតការណ៍ សរុបចំនួន ២២ រូប។

ក្រុមប្រឹក្សាភិបាល ស.វ.ស. បានពិនិត្យនិងសម្រេច លើរបាយការណ៍សមិទ្ធផល ឆ្នាំ២០២៥  របាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៥ គោលដៅឆ្នាំ២០២៦ របស់ស.វ.ស. និងបានពិនិត្យសម្រេចលើ គោលការណ៍ផ្សេងៗ សំដៅពង្រឹងគុណភាពបណ្តុះបណ្តាល និងអភិបាលកិច្ច កាន់តែប្រសើរឡើង។

ក្រុមប្រឹក្សាភិបាល ស.វ.ស. បានវាយតម្លៃខ្ពស់ លើកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានសម្រេចសមិទ្ធផលយ៉ាងច្រើន ក្នុងឆ្នាំ២០២៥ កន្លងមក និងបានណែនាំឱ្យស.វ.ស. ខិតខំពង្រឹងបន្ថែមទៀត ដើម្បីសម្រេចគោលដៅគ្រោងទុកឆ្នាំ២០២៦។

បន្ថែមពីនេះ ក្រុមប្រឹក្សាភិបាល ស.វ.ស. បានជម្រុញឱ្យ ស.វ.ស. ពង្រឹងការងាររៀបចំនិក្ខេបបទ និងសារណា របស់និស្សិត និងការដឹកនាំនិក្ខេបបទ/សារណា របស់នាយក សហនាយក និក្ខេបបទ/សារណា ឱ្យបានទាន់ពេលមុនបញ្ចប់ការសិក្សារបស់និស្សិតប្រកបដោយតម្លាភាព និងគុណភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7