Cambodia
⬆️ 0%
New Details

Image
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរពេទ្យកុមារជាតិ និងសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ
January 16, 2025

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង០៨:៣០នាទីព្រឹក នៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការ អមដំណើរដោយ ឯកឧត្តម ហុក ខៀវ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋាននីតិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរពេទ្យកុមារជាតិ និងសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលដឹកនាំដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងារនៃអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ.។ 

កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកស្រីឱសថការី ឈឹម ម៉ាលី អនុប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិកផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6