Cambodia
New Details

Image
សន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
March 02, 2026

រាជធានីភ្នំពេញ៖ ថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

សន្និបាត បានដំណើរការក្នុងរយ:ពេលពីរថ្ងៃ  និងផ្តោតសំខាន់លើ (១)ការពិនិត្យមើលសមិទ្ធផលការងារ ក្នុងរយ:ពេលមួយឆ្នាំ ២០២៥ របស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង(២)ពិនិត្យពិភាក្សាលើបញ្ហាប្រឈម និងរកដំណោះស្រាយ  ព្រមទាំងលើកទិសដៅការងារ សម្រាប់ឆ្នាំ ២០២៦។

សូមជម្រាបជូនថា ពិធីបើកសន្និបាត បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងពិធីបិទ នៃអង្គសន្និបាត បានដំណើរការ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្នាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអាកាសយានដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនផ្តល់សេវា វិស័យឯកជននានា និងភាគីពាក់ព័ន្ធ ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ភាគីដៃគូ និងអ្នកពាក់ព័ន្ធចូលរួមទាំងអស់សរុបចំនួន ៦០០ រូប។

Image 1
Image 2
Image 3
Image 4
Image 5