Cambodia
New Details

Image
កិច្ចពិភាក្សាលទ្ធផលការវិភាគទិន្នន័យសេចក្តីសង្ខេបមរណភាព នៃជំងឺមិនឆ្លង និងទិន្នន័យមរណភាពទាក់ទងនឹងជំងឺវះកាត់
March 04, 2026

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ លោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចពិភាក្សាលទ្ធផលការវិភាគទិន្នន័យសេចក្តីសង្ខេបមរណភាពនៃជំងឺមិនឆ្លង និងទិន្នន័យមរណភាពទាក់ទងនឹងជំងឺវះកាត់។

ក្នុងឱកាសនេះ លោកឱសថការី ហ៊ុន ហួង បានវាយតម្លៃខ្ពស់ដល់ក្រុមការងារ សង្ខេបទិន្នន័យ(NCDs morality data) មរណភាពនៃជំងឺ NCDs និងមរណភាពនៃជំងឺវះកាត់ (Perioperative morality data) ក្នុងគោលបំណងបង្ហាញ ជូនថ្នាក់ដឹកនំាដើម្បីពិនិត្យផ្ដល់អនុសាសន៍ និងសម្រេចចិត្តលើលទ្ឋផល ដែលក្រុមការងារ បានខិតខំប្រឹងប្រែងស្រាវជ្រាវ ចងក្រងជារបាយការណ៍ឯកសារផ្លូវការ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងវិស័យសុខាភិបាល ដូចជាការធ្វើគោលនយោបាយ ជាដើម។

កិច្ចពិភាក្សានេះ មានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានទំាង៧ នៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល សុបចំនួន ២៣រូប។

Image 1
Image 2
Image 3
Image 4
Image 5