Cambodia
New Details

Image
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈបសុពេទ្យ (គ.ប.ព.)
March 06, 2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត យី សេងដឿន អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី “ការរៀបចំ និងការប្រព្រឹត្តទៅរបស់ គណៈបសុពេទ្យ (គ.ប.ព.)។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមវេជ្ជបណ្ឌិត បានលើកឡើងនូវចំណុចគន្លឹះសំខាន់ៗមួយចំនួន ដើម្បីធានាបាននូវអភិបាលកិច្ចល្អ និងសុវត្ថិភាពសុខភាពសាធារណៈ ដូចខាងក្រោម៖

១. ការកំណត់វិសាលភាពការងារទប់ស្កាត់ហានិភ័យសុខភាព

២. តម្រូវឱ្យមានសហការអន្តរវិស័យជាមួយគណៈវិជ្ជាជីវៈសុខាភិបាលពាក់ព័ន្ធ និងក្រសួងសុខាភិបាល ក្នុងការអនុវត្តអភិក្រមសុខភាពតែមួយ (One Health Approach) ដើម្បីឆ្លើយតបនឹងវិបត្តិសុខភាពសាធារណៈ ជំងឺឆ្លងរាតត្បាត ជំងឺឆ្លងពីសត្វមកមនុស្ស (Zoonoses) និងបញ្ហាភាពស៊ាំនឹងថ្នាំអង់ទីប៊ីយ៉ូទិក

៣. ការកំណត់វិសាលភាពការងារ នីតិវិធី និងកម្រិតបច្ចេកទេសសម្រាប់អ្នកបច្ចេកទេស និងភ្នាក់ងារបសុពេទ្យភូមិ ដើម្បីធានាសុវត្ថិភាព ក្នុងការអនុវត្តការងារ។

កិច្ចប្រជុំបានវាយតម្លៃខ្ពស់ ចំពោះធាតុចូលដ៏មានសារៈសំខាន់ពីខាងក្រសួងសុខាភិបាល ដែលនឹងជួយឱ្យសេចក្តីព្រាងព្រះរាជក្រឹត្យនេះ ក្លាយជាឧបករណ៍គតិយុត្តដ៏រឹងមាំ ក្នុងកិច្ចការពារសុខភាពសាធារណៈ និងលើកកម្ពស់សន្តិសុខសុខភាពជាតិទាំងមូល។

Image 1
Image 2
Image 3
Image 4