Cambodia
New Details

Image
ជំនួបពិភាក្សា រវាងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ជាមួយប្រតិភូ Global Alliance for Trade Facilitation និងទីភ្នាក់ងារ GIZ (Deutsche Gesellschaft für Internationale Zusammenarbeit)
March 06, 2026

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវឱសថការី វ៉ា ពុធនាថ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបជាមួយប្រតិភូ Global Alliance for Trade Facilitation និងទីភ្នាក់ងារ GIZ (Deutsche Gesellschaft für Internationale Zusammenarbeit) ដើម្បីចូលជួបសម្តែងការគួរសម ស្វែងយល់ពីដំណើរការឌីជីថលូបនីយកម្មនៃប្រព័ន្ធចុះបញ្ជី និងសេវាសុខាភិបាល ព្រមទាំងពិភាក្សាការងារ ដើម្បីពិនិត្យលទ្ធភាពសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ក្នុងគម្រោង EU-German Global Access Trade Expertise (EU-German GATE) ដែលគាំទ្រដោយសភាពអឺរ៉ុប និងរដ្ឋាភិបាលអាល្លឺម៉ង់ និងគម្រោងកិច្ចសម្រួលពាណិជ្ជកម្មថ្មីមួយក្រោមជំនួយ ពី Global Alliance for Trade Facilitation។

កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ និងឯកឧត្តមអគ្គនាយកបច្ចេកទេសសុខាភិបាល លោក លោកស្រី នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង និងសហការី។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10