Cambodia
⬆️ 0%
New Details

Image
កិច្ចប្រជុំគណៈកម្មការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ស្តីពីការគ្រប់គ្រងសេវាសុខាភិបាល ៖ “ចែករំលែកបទពិសោធន៍ និងពិភាក្សា ស្តីពីប្រព័ន្ធទទួលស្គាល់គុណភាពសេវាសុខាភិបាល”
January 16, 2025

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកគុណភាពសេវាមន្ទីរពេទ្យ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារលើកកម្ពស់គុណភាព បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ស្តីពីការគ្រប់គ្រងសេវាសុខាភិបាល ៖  “ចែករំលែកបទពិសោធន៍ និងពិភាក្សា ស្តីពីប្រព័ន្ធទទួលស្គាល់គុណភាពសេវាសុខាភិបាល”។ 

គោលបំណងនៃកិច្ចប្រជុំថ្ងៃនេះ ដែលផ្តោតលើការចែករំលែកបទពិសោធន៍ និងការពិភាក្សា ដែលជាធាតុចូលដ៏សំខាន់ដើម្បីឱ្យក្រុមការងារអាចធ្វើការសម្រេចចិត្តទៅលើការរៀបចំបង្កើតប្រព័ន្ធទទួលស្គាល់គុណភាពសេវាសុខាភិបាល (Accreditation System)។ 

បន្ទាប់ពីបទបង្ហាញ និងការពិភាក្សា ស្តីពីសមិទ្ធិផលកន្លងមករបស់ក្រុមការងារលើកកម្ពស់គុណភាព (QIWG) ដោយសហការណ៍ជាមួយ USAID/EQHA-II/FHI360 ក្នុងការត្រៀមរៀបចំបង្កើតប្រព័ន្ធទទួលស្គាល់គុណភាពសេវាសុខាភិបាល ដែលបានកំណត់នៅក្នុងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ រួចមក ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី  រដ្ឋលេខាធិការក្រសួងសុខាភិបាល បានស្នើឱ្យតំណាង USAID/EQHA-II/FHI360 ជួយធ្វើការសិក្សាវិភាគបន្ថែមដើម្បីបង្ហាញអំពីអត្ថប្រយោជន៍គំរូទាំងបី (3 Models) នៃប្រព័ន្ធទទួលស្គាល់គុណភាព គឺ ១.លក្ខណៈកាតព្វកិច្ច (Mandatory) ២.លក្ខណៈស្ម័គ្រចិត្ត (Voluntary) និង៣. ចាប់ផ្តើមដំបូងជាលក្ខណៈស្ម័គ្រចិត្ត រួចប្រែជាកាតព្វកិច្ច (Transition from Voluntary to Mandatory) ដើម្បីឱ្យក្រុមការងារអាចសម្រេចជ្រើសរើស និងដាក់ជូនឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំបន្ថែម និងសម្រេច។

Image 1
Image 2
Image 3
Image 4
Image 5
Image 6