Cambodia
New Details

Image
ការចុះពិនិត្យវឌ្ឍនភាព និងពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក ក្នុងខេត្តបន្ទាយមានជ័យ
March 22, 2026

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ និងឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពង្រឹងគុណភាពសេវា នៅតាមមន្ទីរពេទ្យបង្អែកស្រុក ដើម្បីធានាប្រសិទ្ធភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍គន្លឹះរួមមាន៖

- រៀបចំផែនការអភិវឌ្ឍន៍មន្ទីរពេទ្យប្រកបដោយសោភ័ណភាព និងគុណភាព

- ពង្រឹងបច្ចេកទេសផ្នែក សង្គ្រោះបន្ទាន់ វះកាត់ សង្គ្រោះទារក និងមន្ទីរពិសោធន៍

- យកចិត្តទុកដាក់លើការបម្រើសេវាសុខភាពមាត់ធ្មេញ ភ្នែក ផ្លូវចិត្ត និងព្យាបាលដោយចលនា

- គ្រប់គ្រងឱសថ បរិក្ខារពេទ្យ និងប្រព័ន្ធបញ្ជូនជំងឺតាមបច្ចេកទេសត្រឹមត្រូវ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំការសួរសុខទុក្ខ និងថ្លែងអំណរគុណពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ ដែលបានខិតខំលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧។

បេសកកម្មនេះមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត អភិបាលរង នៃគណៈអភិបាលស្រុកទទួលបន្ទុកសុខាភិបាល ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីពាក់ព័ន្ធមកពីមន្ទីរពេទ្យបង្អែកស្វាយចេក ថ្មពួក ភ្នំស្រុក និងព្រះនេត្រព្រះ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18