Cambodia
New Details

Image
ដំណើរទស្សនកិច្ចអន្តរក្រសួងទៅកាន់តំបន់បឹងទន្លេសាប និងចុះពិនិត្យបង្គោលព្រំការពារដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប
January 18, 2025

នៅព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជេីញចូលរួមជាតំណាងឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីជាមួយគណៈប្រតិភូអន្តរក្រសួង​ ធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់បឹងទន្លេសាប ដើម្បីចុះសិក្សាស្វែងយល់ពីបង្គោលព្រំការពារដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ សហគមន៍អភិរក្សជីវៈចម្រុះបឹងពារាំង និងស្ថានីយបូមទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តសៀមរាប ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប សំដៅការចូលរួមចំណែកថែរក្សា និងអភិរក្សធនធានធម្មជាតិរបស់តំបន់នេះប្រកបដោយចីរភាព និងនិរន្តភាព។

ដំណើរទស្សនកិច្ចបានរៀបចំឡើងដោយអាជ្ញាធរទន្លេសាប និងបានប្រព្រឹត្តិទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប រួមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ គណៈប្រតិភូសមាជិកអាជ្ញាធរទន្លេសាប ដែលជាតំណាងក្រសួងស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធ សរុបចំនួន ៨០នាក់។

សូមជម្រាបថា ឆ្លៀតពេលធ្វេីដំណើរត្រឡប់មកវិញ លោកជំទាវរដ្ឋលេខាធិការក៏បានឆ្លៀតឱកាសចុះពិនិត្យមណ្ឌលសុខភាពខ្ចាស់ នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសូត្រនិគម ក្នុងខេត្តសៀមរាប ដេីម្បីពិនិត្យដំណើរការកែលម្អការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋផងដែរ។​ ជារួម​ គឺមានការកែប្រែច្រេីន​ ហេីយមណ្ឌលសុខភាពនេះបានធ្វេីការជួសជុលកែលម្អទាំងស្រុង​ ព្រមទាំងមានកំណេីននៃការមកប្រេីប្រាស់សេវានៅទីនោះផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7