Cambodia
New Details

Image
ការជួបសំណេះសំណាលជាមួយគណៈប្រតិភូដែលអញ្ជើញមកពីមជ្ឈមណ្ឌលជាតិសុខភាពសកល និងឱសថប្រទេសជប៉ុន (NCGM,Japan) និងប្រតិភូមកពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA)
January 19, 2025

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៦៥៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏​ខ្ពង់ខ្ពស់ពីឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការបានទទួលជួបគណៈប្រតិភូដែលអញ្ជើញមកពីមជ្ឈមណ្ឌលជាតិសុខភាពសកល និងឱសថប្រទេសជប៉ុន (NCGM,Japan) និងប្រតិភូមកពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ដោយមានការចូលរួមពីមន្ដ្រីជំនាញការិយាល័យសេវាមន្ទីរពិសោធន៍ វេជ្ជសាស្ត្រ នៃនាយកដ្ឋានមន្ទីរពេទ្យ និងតំណាងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។

 គោលបំណងនៃជំនួបនេះមានដូចជា៖

១.ផ្តល់ព័ត៌មានត្រឡប់បន្ទាប់ពីធ្វើការសិក្សាស្វែងយល់ក្នុងវិស័យសុខាភិបាល

២.ជម្រាបជូនអំពីគោលបំណងនៃទស្សនកិច្ចនេះ៖

   -ដើម្បីស្វែងយល់ពីតម្រូវការសម្រាប់បង្កើតបញ្ជីសារវ័ន្តជាតិសម្រាប់ធ្វើរោគវិនិច្ឆ័យ (NELD) ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានតេស្ដរហ័ស (IVDs) សំខាន់ៗនៅក្នុងបរិបទប្រទេសកម្ពុជា។

   - ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងបញ្ហាប្រឈម ក្នុងការអភិវឌ្ឍន៍បញ្ជីជាតិ រោគវិនិច្ឆ័យសំខាន់ៗ និងធានានូវភាពអាចរកបានងាយស្រួលលទ្ធភាពនៃការធ្វើតេស្តរោគវិនិច្ឆ័យអាទិភាពទាំងអស់ គ្រប់កម្រិតនៃប្រព័ន្ធថែទាំសុខភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6