Cambodia
New Details

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចូលរួមពិធីសម្ពោធសមិទ្ធផល ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់
January 20, 2025

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

សមិទ្ធផលជាច្រើនដូចជា៖ លំនៅឋាន ផលដំណាំ ចិញ្ចឹមសត្វ អណ្តូងទឹក អគ្គិសនី ទឹកស្អាត ពាងត្រងទឹក បង្គន់អនាម័យស្អាត សាលារៀន មន្ទីរពេទ្យ វត្តប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ផ្លូវ និងទំនប់អាងទឹក ពិតជាបាន និងកំពុងចូលរួមចំណែកយ៉ាងធំធេង ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពប្រចាំថ្ងៃរបស់អតីតយុទ្ធជន និង ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ក៏ដូចជានៅក្នុងខេត្តពោធិ៍សាត់ទាំងមូល។ ភូមិប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង គឺជាភូមិដែលទើបនឹងបង្កើតថ្មី ដោយកាត់ចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ភូមិថ្មីនេះត្រូវបានកសាង និងបង្កើតឡើងនៅខែមីនា ឆ្នាំ២០២១ ដោយបានផ្ដល់ដីសម្បទានសង្គមកិច្ច ប្រមាណជាង៩០០ហិកតា ដើម្បីបែកចែកជូនអតីតយុទ្ធជន និងគ្រួសារ បានរស់នៅ និងកសាងជីវភាពថ្មី។

ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល មណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង ក្លាយជាសមិទ្ធផលមួយក្នុង ភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង ក្នុងការបម្រើសេវាសុខាភិបាល លើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ជាពិសេសប្រជាជនរស់នៅភូមិប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង ស្របតាមពាក្យស្លោក «មិនទុកឱ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាព»។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14