Cambodia
New Details

Image
កិច្ចប្រជុំបណ្តុះបណ្តាលបន្ត អំពីពិធីសារតាមដាន និងផ្ទេរព័ត៌មានអ្នកជំងឺឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ
April 10, 2026

កិច្ចប្រជុំបណ្តុះបណ្តាលបន្ត អំពីពិធីសារតាមដាន និងផ្ទេរព័ត៌មានអ្នកជំងឺឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ 

——

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសមៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបណ្តុះបណ្តាលបន្ត អំពីពិធីសារតាមដាន និងផ្ទេរព័ត៌មានអ្នកជំងឺ ឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមសាស្ត្រាចារ្យ ក៏បានចូលរួមកិច្ចប្រជុំបច្ជេកទេស ពហុជំនាញកម្រិតវេជ្ជបណ្ឌិត (Grand RCP) ដែលប្រព្រឹត្តទៅជាទៀងទាត់រៀងរាល់សប្តាហិ៍ ដើម្បីពិភាក្សាអំពីលទ្ធផលការព្យាបាល និងករណីជំងឺធ្ងន់ស្មុគ្រស្មាញ ធ្វើយ៉ាងណាឱ្យគុណភាព និងប្រសិទ្ធភាព នៃការព្យាបាលថែរទាំអ្នកជំងឺ កាន់តែល្អប្រសើរ។

ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកទាំងអស់ ខិតខាំពង្រឹងចំណេះជំនាញបច្ចេកទេស និងបំពេញការងារដោយយកក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការសម្រេចចិត្តឱ្យបានត្រឹមត្រូវ។ ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ត្រូវរួបរួមសាមគ្គីធ្វើការងារជាក្រុម និងបង្កើតវប្បធម៌រៀនសូត្រពីចំណុចខ្វះខាត ដោយគិតពីសុវត្ថិភាព និងផលប្រយោជន៍អ្នកជំងឺជាចម្បង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10