Cambodia
New Details

Image
កិច្ចប្រជុំលើកទី២ របស់ក្រុមប្រឹក្សាយោបល់បច្ចេកទេស នៃការផ្តល់ថ្នាំបង្ការជាតិ នៃព្រះរាជាណាចក្រកម្ពុជា (NITAGs meeting)
April 12, 2026

កិច្ចប្រជុំលើកទី២ របស់ក្រុមប្រឹក្សាយោបល់បច្ចេកទេស នៃការផ្តល់ថ្នាំបង្ការជាតិ នៃព្រះរាជាណាចក្រកម្ពុជា (NITAGs meeting) 

——

រាជធានីភ្នំពេញ៖ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាយោបល់បច្ចេកទេស នៃការផ្តល់ថ្នាំបង្ការជាតិ នៃព្រះរាជាណាចក្រកម្ពុជា (NITAGs) បានដឹកនាំកិច្ចប្រជុំលើកទី២ របស់ក្រុមប្រឹក្សាយោបល់បច្ចេកទេសនៃការផ្តល់ថ្នាំបង្ការជាតិ នៃព្រះរាជាណាចក្រកម្ពុជា (NITAGs)។

កិច្ចប្រជុំនេះ មានគោលបំណងចម្បងរួមមាន៖ 

១.ពិនិត្យទិដ្ឋភាពទូទៅ និងបច្ចុប្បន្នភាព នៃការអនុវត្តកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ឆ្នាំ  ២០២៤-២០២៥ និងរយៈពេល ២ខែ ក្នុងឆ្នាំ ២០២៦

២.វឌ្ឍនភាពផែនការ ៥ឆ្នាំ (២០២៦-២០៣០) របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ

៣.ពិនិត្យលក្ខខណ្ឌក្នុងការផ្លាស់ប្តូរ ឬការបញ្ចូលវ៉ាក់សាំងថ្មី។ 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពី ឯកឧត្តមសាស្ត្រាចារ្យ ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមប្រឹក្សា NITAGs ព្រមទាំងលោក លោកស្រី ជាសមាជិក នៃក្រុមប្រឹក្សា NITAGs និងលោក លោកស្រី តំណាងដៃគូអភិវឌ្ឍន៍រួមមាន៖ WHO, UNICEF, CHAI សរុបចំនួន ២១រូប និងតាមរយៈប្រព័ន្ធនិម្មិត Zoom ចំនួន ៩រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8