Cambodia
New Details

Image
សិក្ខាសាលា បណ្តុះបណ្តាលក្រុមការងារបច្ចេកទេសសុខាភិបាល ថ្នាក់រាជធានី ខេត្ត ដើម្បីពង្រឹងសមត្ថភាព ប្រកបដោយគុណភាព និងចីរភាព”
April 12, 2026

សិក្ខាសាលា បណ្តុះបណ្តាលក្រុមការងារបច្ចេកទេសសុខាភិបាល ថ្នាក់រាជធានី ខេត្ត ដើម្បីពង្រឹងសមត្ថភាព ប្រកបដោយគុណភាព និងចីរភាព” 

ខេត្តសៀមរាប៖ ព្រឹកថ្ងៃហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារបច្ចេកទេសសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាបណ្តុះបណ្តាលក្រុមការងារបច្ចេកទេសសុខាភិបាលថ្នាក់រាជធានី ខេត្ត។

គោលបំណងនៃសិក្ខាសាលាបណ្តុះបណ្តាលនេះ គឺដើម្បី៖ ១)ពង្រឹងសមត្ថភាពបច្ចេកទេស ជូនមន្ត្រីសុខាភិបាលថ្នាក់រាជធានី ខេត្ត ២)ស្តង់ដាការអនុវត្តការងារបច្ចេកទេស ក្នុងវិស័យសុខាភិបាល នៅថ្នាក់ក្រោមជាតិ ៣)បង្កើនប្រសិទ្ធភាពការសម្របសម្រួលរវាងក្រុមការងារបច្ចេកទេសថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ ណែនាំដល់ក្រុមការងារបច្ចេកទេសថ្នាក់រាជធានី ខេត្ត ដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើសេវាសុខាភិបាល ប្រកបដោយប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ។ ការបណ្តុះបណ្តាលនេះនឹងជួយពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសុខាភិបាល និងឆ្ពោះទៅរកគោលដៅគ្របដណ្តប់សុខភាពសកល។

សូមបញ្ជាក់ដែរថា សិក្ខាសាលាបណ្តុះបណ្តាលក្រុមការងារបច្ចេកទេសសុខាភិបាល រាជធានី ខេត្ត  គឺជាការអន្តរាគមន៍មួយ ដើម្បីកសាងសមត្ថភាពជាបន្តបន្ទាប់ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាល រាជធានី ខេត្ត ក្នុងគោលបំណងពង្រឹងមុខងាររបស់ក្រុមការងារបច្ចកទេសសុខាភិបាល រាជធានី ខេត្ត  និងបណ្តាលឱ្យមានកិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យបន្ថែមទៀត រវាងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត និងអង្គការក្រៅរដ្ឋាភិបាល ក្នុងការធ្វើផែនការ កៀរគរធនធាន ការអនុវត្ត និងការត្រួតពិនិត្យសកម្មភាពទាក់ទងនឹងសុខភាពនៅថ្នាក់ក្រោមជាតិ។

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធាននាយកដ្ឋាន និងអង្គាភាព​ថ្នាក់កណ្តាល ប្រធានមន្ទីរសុខាភិបាល និងមន្ត្រីបង្គោលក្រុមការងារបច្ចកទេសសុខាភិបាលរាជធានី ខេត្ត សរុបចំនួន ៨០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15