រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យរង ហេង សុទ្ធី និងលោកជំទាវសាស្ត្រាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំ ពិនិត្យបញ្ចប់លើនិយាមជាតិ ស្តីពីនីតិវិធីប្រតិបត្តិ សម្រាប់ការគ្រប់គ្រងពិនិត្យព្យាបាលជំងឺមហារីកមាត់ស្បូន ដោយប្រើតេស្ត HPV តាមរយៈការយកសំណាកដោយខ្លួនឯង នៅមន្ទីរពេទ្យកាល់ម៉ែត។
កិច្ចប្រជុំរៀបចំឡើងក្នុងបំណងគោលពិនិត្យ និងពិភាក្សាលើនិយាមជាតិ ស្តីពីនីតិវិធីប្រតិបត្តិ សម្រាប់ការគ្រប់គ្រងពិនិត្យព្យាបាលជំងឺមហារីកមាត់ស្បូន ដោយប្រើតេស្ត HPV តាមរយៈការយកសំណាកដោយខ្លួនឯង ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ព្រមទាំងការពិភាក្សាសង្ខេបលើសៀវភៅមគ្គុទ្ទេសក៏ សម្រាប់ការគ្រប់គ្រង ពិនិត្យព្យាបាលជំងឺមហារីកមាត់ស្បូន ដោយ Colposcopy, Thermal-ablation និង LEEP។
កិច្ចប្រជុំនេះមានកាអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាទីប្រឹក្សាក្រសួងសុខាភិបាល ប្រធានសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាក្រុមការងារបច្ចេកទេស មកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក តំណាងនាយកដ្ឋានការពារសុខភាព តំណាងធនាគារពិភពលោក តំណាងមជ្ឈមណ្ឌលសុខភាពមេត្តាករុណា តំណាងអង្គការ JICA សរុបចំនួន ២៩រូប។