Cambodia
New Details

Image
កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.»
January 21, 2025

នាព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តមសាស្ត្រាចារ្យ ឡឹមតារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគ.ជ.ក.ប បានអញ្ជើញចូលរួមកិច្ចប្រជុំវិសាមញ្ញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ អនុប្រធានអចិន្តៃ្រយ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិ គ.ជ.ក.ប។ អង្គប្រជុំបានពិនិត្យរបាយការណ៍វឌ្ឍនភាព របស់គ.ជ.ក.ប រយៈពេលកន្លងមក និងពិភាក្សាកិច្ចការកសាងឯកសារគតិយុត្ត សម្រាប់ដាក់ឆ្លងកិច្ចប្រជុំសាមញ្ញពិនិត្យសម្រេច ដើម្បីគណៈកម្មាធិការយកទៅបំពេញការងារអោយមានប្រសិទ្ធភាពខ្ពស់ ជូនដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផលិតផល និងសេវាទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជាយើង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7