រដ្ឋមន្រ្តីសុខាភិបាល ក្នុងចំណោមប្រធានមន្ទីរសុខាភិបាលរាជធានីខេត្ត៖ «សុខភាពរបស់ប្រជាជន អាស្រ័យមួយចំណែកធំលើភាពជាអ្នកដឹកនាំរបស់បងប្អូនប្រធានមន្ទីរសុខាភិបាលរាជធានីខេត្តយើងនេះហេីយ»
ឆ្លៀតឱកាសក្រោយការប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសុខាភិបាលរាជធានីខេត្តក្នុងអត្ថន័យថា៖
«ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាលរាជធានីខេត្តទាំងអស់ គឺជាថ្នាក់ដឹកនាំជួរមុខនៃប្រព័ន្ធសុខាភិបាលរបស់ប្រទេសជាតិយើង។
ភាពជាអ្នកដឹកនាំ ការប្តេជ្ញាចិត្ត និងការធ្វើការជាក្រុមរបស់លោកអ្នក គឺមានសារៈសំខាន់បំផុត ក្នុងការនាំមកនូវសេវាសុខាភិបាលដែលមានគុណភាព សមធម៌ គួរឱ្យទុកចិត្តបាន ជូនដល់ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងខេត្តនីមួយៗរបស់ខ្លួន។
សូមឲ្យបងប្អូនថ្នាក់ដឹកនាំយេីង ធ្វើការដោយសាមគ្គីភាព ការទទួលខុសត្រូវ និងភាពច្នៃប្រឌិត ដើម្បីប្រែក្លាយចក្ខុវិស័យសុខាភិបាលជាតិ ទៅជាលទ្ធផលជាក់ស្តែងសម្រាប់ប្រជាជនក្នុងសហគមន៍។
យើងដេីរឆ្ពោះទៅមុខដោយការតាំងចិត្ត និងមោទនភាព។»
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦