Cambodia
New Details

Image
សិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើសេចក្ដីព្រាងគោលនយោបាយ និងផែនការយុទ្ធសាស្ត្របញ្រ្ចាបយេនឌ័រ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៦-២០៣៥
April 23, 2026

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត្តដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើសេចក្ដីព្រាងគោលនយោបាយ និងផែនការយុទ្ធសាស្ត្របញ្រ្ចាបយេនឌ័រក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៦-២០៣៥ នៅខេត្តកំពត។

គោលបំណងនៃសិក្ខាសាលា៖

១. បង្ហាញ និងបញ្ជាក់អំពីគោលនយោបាយ និងផែនការយុទ្ធសាស្ត្រដែលបានកែរសម្រួល

២. ផ្ទៀងផ្ទាត់បរិបទយុទ្ធសាស្ត្រ រួមទាំងវិសមភាពសុខភាព គម្លាតប្រព័ន្ធ និងកត្តាជម្រុញដល់ការដកចេញ

៣. ពិនិត្យ និងកែលម្អគោលបំណងយុទ្ធសាស្ត្រទាំង៥ និងការផ្លាស់ប្ដូរ

៤. ពង្រឹងយន្តការអនុវត្ត ការរៀបចំស្ថាប័ន និងប្រព័ន្ធគណនេយ្យ

៥. ផ្ទៀងផ្ទាត់ក្របខ័ណ្ឌ និងសូចនាករត្រួតពិនិត្យ វាយតម្លៃ និងរៀនសូត្រ។

សូមជម្រាបផងដែរថា សិក្ខាសាលានេះ មានការចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល​ ឯកឧត្តមវេជ្ជបណ្ឌិត សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរង គណៈកម្មារធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកស្រីអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកអនុប្រធាននាយកដ្ឋាននីតិកម្ម និងលោក លោកស្រីជាតំណាងមកពីមន្ទីរសុខាភិបាល ទាំង២៥ រាជធានី ខេត្ត, តំណាងអភិបាលនៃគណៈអភិបាលខេត្ត (ខេត្តរតនគីរី, ត្បូងឃ្មុំ និងកំពង់ស្ពឺ) ព្រមទាំងអង្គការដៃគូ សរុបចំនួន ៧៧រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15