Cambodia
New Details

Image
ការចុះពិនិត្យគាំទ្រការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យ ហ្លួង ម៉ែ
April 24, 2026

រាជធានីភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យ ហ្លួង ម៉ែ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ គាំទ្រការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យ ហ្លួង ម៉ែ។

ការចុះពិនិត្យនេះមានគោលបំណងសំខាន់ៗដូចខាងក្រោម៖

-ការលើកទឹកចិត្តបុគ្គលិកសុខាភិបាល បន្តខិតខំប្រឹងប្រែងក្នុងការបម្រើសេវាពិនិត្យ និងព្យាបាល ឱ្យកាន់តែប្រសើរឡើង ទោះបីមានអ្នកជំងឺច្រើន និងមានភាពមមាញឹកក្នុងមន្ទីរពេទ្យយ៉ាងណាក៏ដោយ

-ការបម្រើសេវាជូនអ្នកជំងឺគ្រប់រូបប្រកបដោយសមធម៌ និងមានគុណភាព

-ការលើកទឹកចិត្តជនបរទេសឱ្យមានការធានារ៉ាប់រងសុខភាព សម្រាប់ជនបរទេស ដែលមករស់នៅ ធ្វើការ ឬទេសចរណ៍នៅកម្ពុជា ដើម្បីធានាការថែទាំពេលមានបញ្ហាសុខភាព ដោយកត្តាហានិភ័យដែលអាចកើតមានគ្រប់ពេល

-ការសហការជាមួយស្ថានទូត

-ថ្នាក់ដឹកនាំមន្ទីរពេទ្យ បន្តចូលរួមគាំទ្រ និងជំរុញការបង្កើនគុណភាពសេវាសុខាភិបាល ដោយត្រូវយកចិត្តទុកដាក់ដោះស្រាយចំណុចមួយចំនួន រួមទាំងការទំនាក់ទំនងដែលអាចបង្កឱ្យមានការយល់ច្រឡំ ឬការវាយតម្លៃមិនសមស្របនឹងស្ថានភាពជាក់ស្តែង។

ក្នុងដំណើរនេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានបានចុះពិនិត្យតាមផ្នែកនីមួយៗ ជាពិសេសនៅផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកប្រពោធនកម្មជំងឺធ្ងន់ ដើម្បីធានាបាននូវការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10