រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យ និងតាមដានលើវឌ្ឍនភាពនៃការអនុវត្តការងាររបស់កម្មវិធីជាតិអាហារូបត្ថម្ភ។
កិច្ចប្រជុំនេះ ផ្ដោតសំខាន់ទៅលើប្រធានបទសំខាន់ៗដូចខាងក្រោម៖
១.ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តការងាររបស់កម្មវិធីជាតិ
២.ពិនិត្យ និងពន្លឿនលើការបង្កើតគោលកាណ៍ណែនាំ ស្តីពីការផ្ដល់បន្ថែមគ្រាប់ថ្នាំវីតាម៉ីនចម្រុះ (MMS) និង គោលការណ៍ណែនាំស្តីពីការថែទាំព្យាបាលកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់ (SAM Guideline) ឱ្យបានឆាប់ចប់តាមផែនការសម្រាប់អនុវត្ត។
៣.ធ្វើបច្ចុប្បន្នភាពលើយុទ្ធនាការផ្សព្វផ្សាយកញ្ចប់ MIYCN SBCC នៅខេត្តគោលដៅទាំង៩ ។
សូមជម្រាបផងដែរថា លោកជំទាវរដ្ឋលេខាធិការ បានជម្រុញលើកទឹកចិត្តដល់ក្រុមការងារ និងផ្ដល់នូវអនុសាសន៍ ដូចជា៖
១-ពង្រឹងបន្ថែមការកត់ត្រា និងរបាយការណ៍ចូលក្នុងប្រព័ន្ធHMIS របស់មន្រ្តីនៅតាមមូលដ្ឋានសុខាភិបាល តាមរយៈការចុះអភិបាល និងបង្វឹកផ្ទាល់ ឬតាមប្រព័ន្ធ Zoom
២-ពង្រឹងកិច្ចសហការរវាងរដ្ឋបាលខេត្ត ជាពិសេស អភិបាលនៃគណៈអភិបាលរងខេត្តទទួលបន្ទុកស្រ្តី និងកុមារ មន្ទីរសុខាភិបាល និងអាជ្ញាធរឃុំសង្កាត់ ព្រមទាំងដៃគូអង្គការ ដែលពាក់ព័ន្ធនឹងការងារអាហារូបត្ថម្ភ ដើម្បីធ្វើបច្ចុប្បន្នភាពលើការអនុវត្តការងារនៅថ្នាក់មូលដ្ឋាន និងពន្លឿនកិច្ចអន្តរាគមន៍នានា
៣-ធ្វើការកត់ត្រាឱ្យច្បាស់លាស់នូវរាល់ចំនុចខ្វះខាត ដែលបានរកឃើញនៅពេលចុះអភិបាល រួចបំពេញចំនុចខ្វះខាតទាំងនោះតាមរយៈការបង្វឹក បណ្ដុះបណ្ដាល សិក្ខាសាលា ឬប្រជុំតាម Online ជាដើម។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ប្រធានកម្មវិធីជាតិ អនុប្រធានកម្មវិធីជាតិ និងក្រុមការងារនៃកម្មវិធីជាតិអាហារូបត្ថម្ភ។