រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យព្រះអង្គឌួង បានដឹកនាំ កិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី១ ឆ្នាំ២០២៦ អាណត្តិទី២។
កិច្ចប្រជុំនេះ មានរបៀបវារៈដូចខាងក្រោម៖
១-សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍ចំណូលចំណាយប្រចាំត្រីមាសទី១ ឆ្នាំ២០២៦
២-សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍អនុវត្តកិច្ចលទ្ធកម្មសាធារណៈប្រចាំត្រីមាសទី១ ឆ្នាំ២០២៦
៣-ពិនិត្យ ពិភាក្សាការងារផ្សេងៗ។
លោកជំទាវសាស្ត្រាចារ្យប្រធាន បានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ដូចខាងក្រោម៖
-ប្រធានការិយាល័យបច្ចេកទេស ត្រូវចុះពិនិត្យគ្រប់ផ្នែក ជាមួយប្រធានផ្នែក គ្រប់ផ្នែកទាំងអស់ ដើម្បីត្រួតពិនិត្យការបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យបានល្អ និងស្តាប់ ប្រមូលយកនូវរាល់មតិ របស់បងប្អូនបុគ្គលិក និងអ្នកជំងឺ ដើម្បីធ្វើការកែលម្អ
-ប្រធានផ្នែកនីមួយៗត្រូវដឹកនាំ និងបង្រៀនបុគ្គលិក នៅផ្នែករបស់ខ្លួនឱ្យធ្វើការជាក្រុម ត្រូវដឺង ពីបញ្ហាប្រឈម យកមកដោះស្រាយ និងកែតម្រូវតាមកាលៈទេសៈ
-ពង្រឹងការងារទំនាក់ទំនង រវាងផ្នែក (RCP បន្ទាន់ និង RCP រាល់សប្តាហ៍) ទាំងការងារបច្ចេកទេស ព្យាបាលរបស់គ្រូពេទ្យ ការងារថែទាំរបស់គិលានុដ្ឋាក-ឆ្មប វិជ្ជាជីវៈ ក្រមសីលធម៌ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ជាចុងក្រោយ លោកជំទាវសាស្ត្រាចារ្យ បានកោតសរសើរចំពោះថ្នាក់ដឺកនាំមន្ទីពេទ្យ និងការិយាលយ័ទាំងបី ដែលបានខិតខំធ្វើការ ដឹកនាំមន្ទីរពេទ្យ និងសូមអរគុណដល់ ក្រុមគ្រូពេទ្យ គិលានុបដ្ឋាក-យិការ ឆ្មប និងមន្ត្រីទាំងអស់ ដែលបានខិតខំបម្រើសេវាព្យាបាល ថែទាំ ជូនប្រជាពលរដ្ឋ ទាំងថ្ងៃទាំងយប់។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីឯកឧត្តម ឡាយ សុខឃៀង តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកជំទាវ អ៊ុ សាម៉ុល តំណាងឥស្សរជនមានចំណេះដឹង និងបទពិសោធន៍ខាងវិទ្យាសាស្រ្តសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរង លូ លីឃាង នាយកមន្ទីពេទ្យព្រះអង្គឌួង សមាជិកក្រុមប្រឹក្សាភិបាល និងមន្ត្រីពាក់ព័ន្ទ សរុបចំនួន ១១រូប។