Cambodia
New Details

Image
កិច្ចប្រជុំពិសេស ឧត្តមមន្ត្រីសុខាភិបាលអាស៊ាន (Special Senior Official Meeting on Health Development-SOMHD) នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី
May 09, 2026

រដ្ឋធានីហ្សាការតា៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំប្រតិភូសុខាភិបាល ចូលរួមកិច្ចប្រជុំពិសេស ឧត្តម មន្ត្រីសុខាភិបាលអាស៊ា (Special SOMHD) នៅលេខាធិការដ្ឋានអាស៊ាន ក្នុងរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។

គោលបំណងនៃកិច្ចប្រជុំរួមមាន៖ ១)ពិនិត្យ និងពិភាក្សាបញ្ចប់ផែនការសកម្មភាពឆ្នាំ២០២៦-២០៣០ នៃវិស័យសុខាភិបាល ដែលបានពិភាក្សាក្នុងកិច្ចប្រជុំ ការបង្កើតផែនកាសកម្មភាពរួម និងសិក្ខាសាលាកាលពីខែមេសា ឆ្នាំ២០២៦ នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ២)ពិភាក្សាកែសម្រួលលើយន្តការអភិបាលកិច្ច និងការអនុវត្តកម្មវិធី ក្នុងវិស័យសុខាភិបាលអាស៊ាន និង ៣)ពិនិត្យ និងធ្វើបច្ចុប្បន្នភាពនីតិវិធីស្តីពី ការចូលរួមរបស់ដៃគូនានាជាមួយវិស័យសុខាភិបាល ក្នុងក្របខ័ណ្ឌអាស៊ាន។

សូមគូសបញ្ជាក់ថា ឯកសារពាក់ព័ន្ធនៃវិស័យសុខាភិបាល ក្នុងក្របខ័ណ្ឌអាស៊ាន ដែលជាលទ្ធផលនៃកិច្ចប្រជុំនេះ នឹងត្រូវដាក់ជូនកិច្ចប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ានលើកទី២០ និងកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាល អាស៊ានលើកទី១៧ នៅប្រទេសម៉ាឡេស៊ី នាពេលឆាប់ៗខាងមុខ។

កិច្ចប្រជុំមានរយៈពេល៣ថ្ងៃ ដឹកនាំដោយឧត្តមមន្ត្រីសុខាភិបាលអាស៊ានប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានវិស័យសុខាភិបាល សហការជាមួយលេខាធិការដ្ឋានអាស៊ាន (ASEAN Secretariat) និងមានការអញ្ជើញចូលរួមពីប្រទេសសមាជិកអាស៊ាន ទាំង១១គឺ៖ ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃឡង់ដ៍ ទីម័រឡេស្តេ និងវៀតណាម និងលេខាធិការដ្ឋានអាស៊ាន វិស័យសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10