ការកែលម្អដំណើរការការងារ និងការគ្រប់គ្រង គឺជាកត្តាចាំបាច់សម្រាប់ពង្រឹងប្រសិទ្ធភាពរួមនៃប្រព័ន្ធសុខាភិបាល។
តួនាទីរបស់អ្នកដឹកនាំមានសារៈសំខាន់ក្នុងការ៖
- កំណត់ទិសដៅឱ្យច្បាស់លាស់
- វាយតម្លៃប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពរបស់ស្ថាប័ន អង្គភាព
- ស្វែងរកចំណុចខ្សោយ
- ដាក់ចេញវិធានការកែលម្អដោយផ្អែកលើទស្សនៈទូលំទូលាយ
ដេីម្បីលើកកម្ពស់ផលិតភាព និងសម្រេចបានលទ្ធផលកាន់តែល្អ នូវធនធានដែលមានកំណត់ឱ្យមានប្រសិទ្ធភាព សំដៅការពារតុល្យភាពមធ្យោបាយ ការអភិវឌ្ឍន៍ និងប្រើប្រាស់សមត្ថភាព ដែលជាអាទិភាពយុទ្ធសាស្ត្រសម្រាប់វិស័យសុខាភិបាល។
ភាពដឹកនាំដែលមានប្រសិទ្ធភាព មិនមែនគ្រាន់តែជាការគ្រប់គ្រងទេ ប៉ុន្តែជាការបម្លែងធនធានដែលមាន ឱ្យក្លាយជាលទ្ធផលជាក់ស្តែង សម្រាប់បម្រើប្រជាពលរដ្ឋ។
ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣០៤៤ នាក់។