Cambodia
New Details

Image
កិច្ចប្រជុំពិភាក្សា ស្តីពីផែនទីបង្ហាញផ្លូវ សម្រាប់និរន្តរភាព និងអន្តរកាល និងសហហិរញ្ញប្បទាន របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអនុវត្តគម្រោងជំនួយហិរញ្ញប្បទានឥតសំណងមូលនិធិសកលឆ្នាំ ២០២៧-២០២៩
May 14, 2026

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីផែនទីបង្ហាញផ្លូវ សម្រាប់និរន្តរភាព និងអន្តរកាល និងសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយការចូលរួមពីសំណាក់ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ឈួន សំរិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គោលបំណង នៃកិច្ចប្រជុំគឺ ១) ពិនិត្យ និងពិភាក្សាលើផែនទីបង្ហាញផ្លូវសម្រាប់ផែនការ អន្តរកាល និងនិរន្តរភាពនៃកម្មវិធីអេដស៍ និងរបេង ដែលបានផ្តល់ដោយទីប្រឹក្សាសុខភាពសកល Pharos ២) ពិនិត្យ និងពិភាក្សាទៅលើយុទ្ធសាស្រ្ត និងសកម្មភាពអាទិភាពសំខាន់ៗ របស់កម្មវិធីអេដស៍ របេង និងគ្រុនចាញ់ និងសមារណកម្មសកម្មភាពអាទិភាពទៅក្នុងសេវាថែទាំសុខភាពបឋម និង ៣) ការរៀបចំផែនការថវិកាសម្រាប់ឆ្នាំ២០២៧ ដល់ ២០២៩។

ក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃកម្មវិធីទាំងបី ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងដឹកនាំ និងអនុវត្តការងារឱ្យបានសម្រេចទៅតាមផែនការ និងគោលដៅរបស់កម្មវិធី។

ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់ជាធាតុចូល និងអនុសាសន៍សំខាន់ៗ អំពីការធ្វើផែនការសកម្មភាពអាទិភាពរបស់កម្មវិធីទាំងបី និងការធ្វើសមារណកម្មសកម្មភាពអាទិភាពទៅក្នុងសេវាថែទាំសុខភាពបឋម និងការរៀបចំថវិកាឱ្យបានគ្រប់ជ្រុងជ្រោយ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ (អគ្គនាយកដ្ឋានរដ្ឋបាល និង គ.ជ.អ.ប) គណៈកម្មាធិការសម្របសម្រួលគម្រោងមូលនិធិសកល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិកំចាត់ជំងឺគ្រុនចាញ់ បាណកសាស្រ្ត និងបារាស៊ិតសាស្រ្ត មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព និងក្រុមការងារបច្ចេកទេស MOH-LIT ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15