រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាគ្រោះយោបល់បញ្ចប់ លើផែនការសកម្មភាពជាតិ ស្តីពីការការពារ និងគ្រប់គ្រងការលង់ទឹក រៀបចំដោយនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល ឧបត្ថម្គគាំទ្របច្ចកទេស និងថវិកាដោយអង្គការ យូនីសេហ្វ (UNICEF)។
សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណង ដើម្បីការពារ ការលង់ទឹក កាត់បន្ថយការបាត់បង់ជីវិត របួសស្នាម និងលើកកម្ពស់សុខុមាលភាព សហគមន៍នៅកម្ពុជា តាមរយៈការអនុវត្តផែនការសកម្មផែនការសកម្មភាព ស្តីពីការការពារ និងគ្រប់គ្រងការលង់ទឹក ឱ្យកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ នៃក្រសួងសុខាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការជាដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធសរុបចំនួន ៦១រូប។