Cambodia
New Details

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
January 23, 2025

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៩០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងមានការចូលរួមពីឯកឧត្តមសាស្រ្តាចារ្យ ឯកឧត្តមសមាជិកក្រុមប្រឹក្សាភិបាល ឯកឧត្តម លោកជំទាវជាអ្នកសង្កេតការណ៍សរុប ចំនួន ២២ នាក់។

កិច្ចប្រជុំនេះ ជាកិច្ចប្រជុំទៀងទាត់ប្រចាំត្រីមាស និងមានគោលបំណងពិនិត្យនិងសម្រេចលើរបាយការណ៍សមិទ្ធផល របាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ការពិនិត្យនិងផ្តល់អនុសាសន៍លើផែនការយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឆ្នាំ២០២៤-២០៣៣ និងគោលការណ៍ផ្សេងៗ ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា។

ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា បានវាយតម្លៃខ្ពស់ លើវឌ្ឍនភាពនានា ដែលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសម្រេចបាន ក្នុងឆ្នាំ២០២៤ និងបានផ្តល់ជាអនុសាសន៍ណែនាំនានា សំដៅបន្តពង្រឹងគុណភាពបណ្តុះបណ្តាល ស្រាវជ្រាវ និងផ្តល់សេវាសុខាភិបាល នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6