Cambodia
New Details

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីក្នុងទិវានៃប្រទេសរុស្ស៊ី (Russia National Day) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា អនុប្រធានទី១ អាជ្ញាធរមីន។

June 11, 2026

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងសេចក្តីសាទរជូនចំពោះប្រទេសនិងប្រជាជនរុស្សី ក្នុងឱកាសនៃទិវានៃប្រទេសរុស្ស៊ី និងបានគូសបញ្ជាក់ថា ឆ្នាំនេះជាគម្រប់ខួប៧០ឆ្នាំដែលទ្វារនៃចំណងការទូតរវាងកម្ពុជានិងរុស្ស៊ីបានបើកឡើង ហើយទ្វារនេះមិនដែលបានបិទម្តងណាឡើយក្នុងរយៈពេលប្រាំពីរទសវត្សរ៍នេះ។

តាមរយៈចំណងមិត្តភាពនេះ រុស្ស៊ីបានចូលរួមសំខាន់ក្នុងកសាងធនធានមនុស្សនៅកម្ពុជា ពោល និស្សិតប្រមាណប្រាំបីពាន់នាក់បានទៅបន្តការសិក្សានៅរុស្ស៊ី និងបានត្រលប់មកវិញ ហើយដើរតួសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

រាជធានីភ្នំពេញ៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5

Gallery Gallery
1 / 1
Gallery image