Cambodia
New Details

Image
ការចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការបម្រើសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពក្នុងខេត្តព្រៃវែង

June 13, 2026

ខេត្តព្រៃវែង៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យ និងវាយតម្លៃស្ថានភាពមណ្ឌលសុខភាពស្ថិតក្នុងស្រុកប្រតិបត្តិចំនួន៣ រួមមាន ស្រុកប្រតិបត្តិបាភ្នំ មេសាង និងព្រះស្ដេចក្នុងខេត្តព្រៃវែង។

ការចុះពិនិត្យអភិបាលកិច្ចនេះមានគោលបំណងតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការពង្រឹង និងការបម្រើសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព ព្រមទាំងដោះស្រាយចំណុចខ្វះខាត និងបញ្ហាប្រឈមនានា ដើម្បីកែលម្អ និងលើកកម្ពស់គុណភាពសេវាសុខាភិបាល គោលដៅធានាឱ្យការបម្រើសេវា ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព សមធម៌ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ។

ជាលទ្ធផល សង្កេតឃើញថាមណ្ឌលសុខភាពភាគច្រើន បានកែលម្អបានយ៉ាងល្អប្រសើរ ទៅលើហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងក្រៅ រួមមានការរក្សាអនាម័យ ការរៀបចំទុកដាក់សម្ភារៈ បរិក្ខារ ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ការពង្រឹងបន្ថែម ទៅលើបច្ចេកទេស ការគ្រប់គ្រងឱសថ ការប្រើប្រាស់ប្រព័ន្ធឌីជីថល ការស្កេនអំពីការពេញចិត្តរបស់អតិថិជន ការស្លៀកពាក់ឯកសណ្ឋានពេទ្យបានស្អាត មានកាតសម្គាល់ខ្លួនបានត្រឹមត្រូវ ការធ្វើបដិសណ្ឋារកិច្ចក្នុងការបម្រើសេវាថែទាំដល់អ្នកជំងឺ ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍។

ជាចុងក្រោយ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15

Gallery Gallery
1 / 1
Gallery image