Cambodia
New Details

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសមៈ។

June 15, 2026

រាជធានីភ្នំពេញ៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលត្រីមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល។

កិច្ចប្រជុំបានពិនិត្យ និងវាយតម្លៃលទ្ធផលការងារត្រីមាសទី២ ឆ្នាំ២០២៦ ព្រមទាំងតាមដានវឌ្ឍនភាព នៃការអនុវត្តសេចក្តីសម្រេច និងអនុសាសន៍នានា។ អង្គប្រជុំក៏បានពិភាក្សាលើបញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្ត ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការផ្តល់សេវាសុខាភិបាល។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ប្រធានក្រុមប្រឹក្សាភិបាល បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ព្រមទាំងបានផ្តល់អនុសាសន៍ឱ្យបន្តពង្រឹងការគ្រប់គ្រងធនធាន អភិបាលកិច្ចល្អ និងការអនុវត្តផែនការយុទ្ធសាស្ត្រ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

Gallery Gallery
1 / 1
Gallery image