Cambodia
New Details

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «សូមឱ្យពិធីបើកការដ្ឋាននេះមិនត្រឹមតែជានិមិត្តរូបនៃការចាប់ផ្តើមសាងសង់អគារវះកាត់ថ្មីមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការពង្រឹងចក្ខុវិស័យរួមមួយគឺ៖ ព្រះរាជាណាចក្រកម្ពុជា ដែលកុមារគ្រប់រូបអាចទទួលបានការថែទាំព្យាបាលវះកាត់ប្រកបដោយសុវត្ថិភាព គុណភាពខ្ពស់ និងទាន់ពេលវេលា។ រួមគ្នាដើម្បីសុខភាពកុមារ គឺរួមគ្នាដើម្បីអនាគតកម្ពុជា។»

June 15, 2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកុមារជាតិ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ អគារសល្យសាស្រ្តកុមារនៃមន្ទីរពេទ្យកុមារជាតិ ដែលជាជំនួយរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។
 
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា «បុណ្យកុសលធំដែលផ្តល់ផលប្រយោជន៍លើពិភពលោកគឺ ជួយសង្គ្រោះ ជាពិសេសទារក និងកុមារ។ ដូច្នេះសូមឱ្យកុសលទាំងនេះ ក្លាយទៅជាសមិទ្ធផលមួយដែលស្ថិតនៅស្ថេរយូអង្វែង ​ដែលផលទទួលបានពីការកសាងអគារ និងព្យាបាល គឺភាពឋិតឋេរសម្រាប់មនុស្សតជំនាន់»។
 
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរចំពោះ​កិច្ចខិតខំប្រឹងប្រែង​របស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានផ្តោតការយកចិត្តទុកដាក់លើការសង្គ្រោះជីវិត។ នេះជានិមិត្តរូបនៃសេចក្តីស្រលាញ់ដ៏បរិសុទ្ធប្រកបដោយបេះដូងមនុស្សធម៌ និងការគាំទ្រលើវិស័យសុខាភិបាលកន្លងមក និងទៅអនាគត ពិសេសការជួយពង្រឹងគុណភាព ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារពេទ្យថ្មីៗដល់មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យជាច្រើនទៀតនៅទូទាំងប្រទេស។
 
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់គ្រប់មន្ទីរពេទ្យទាំងអស់ ត្រូវផ្តល់អាទិភាពនៃការគិតគូរលើការអភិវឌ្ឍន៍លើការបម្រើសេវាដល់កុមារ ទារកជាពិសេស ឱ្យកាន់តែប្រសើរថែមទៀត នៅគ្រប់មន្ទីរពេទ្យទាំងឡាយ ដោយកុមារ ទារក គឺជាអនាគតរបស់ប្រទេសជាតិ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់មន្ទីរពេទ្យ ត្រូវរៀបចំផែនការទុកជាមុន ប្លង់រួម សំណង់អគារ ផែនការនៃដំណើរការ ការអភិវឌ្ឍមន្ទីរពេទ្យរបស់ខ្លួន និងផលដែលទទួលបានមកវិញកម្រិតណា ដើម្បីជាការកៀរគរ ការវិយោគវិស័យសាធារណៈ និងដៃគូអភិវឌ្ឍងាយស្រួលក្នុងការចូលរួម និងឧបត្ថម្ភគាំទ្រ។
 
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍ដល់មន្រ្តីសុ​ខាភិបាលទាំងអស់ ដោយត្រូវយកចិត្តទុកក្នុងការអនុវត្ត ដូចខាងក្រោម៖
 
១) ពង្រឹងគុណភាពសេវា និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងនោះត្រូវពង្រឹងសមត្ថភាពជំនាញ ដើម្បីធានាបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលប្រកបដោយប្រសិទ្ធភាព ក្រមសីលធម៌ អាកប្បកិរិយា បដិសណ្ឋារកិច្ច ពាក្យសម្តីទន់ភ្លន់ យកចិត្តទុកដាក់ និងការផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺ និងក្រុមគ្រួសារ ដែលជាផ្នែកមួយដ៏សំខាន់នៃការព្យាបាលផ្នែកស្មារតី។
២) ការបម្រើសេវាដោយមិនរើសអើង ដោយត្រូវធានាថាកុមារកម្ពុជាគ្រប់រូប ទទួលបានការបម្រើសេវា  សុខាភិបាលប្រកបដោយគុណភាព។
៣) ការគ្រប់គ្រង និងថែទាំសមិទ្ធផល ថែទាំអគារ និងបរិក្ខារ នៅពេលអគារថ្មីសាងសង់រួច ត្រូវចេះគ្រប់គ្រង និងថែទាំឱ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែងសម្រាប់បម្រើប្រយោជន៍សាធារណៈ។ ត្រូវរក្សា     បរិស្ថានមន្ទីរពេទ្យឱ្យមានអនាម័យខ្ពស់ និងផាសុកភាព ព្រោះវាជាកត្តាជួយដល់ការឆាប់ជាសះស្បើយរបស់អ្នកជំងឺ។
៤) ការពង្រីកវិសាលភាពនៃមូលនិធិសមធម៌ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគ្របដណ្តប់មូលនិធិសមធម៌សុខាភិបាល ដើម្បីជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ មានលទ្ធភាពទទួលបានការព្យាបាលដោយឥតគិតថ្លៃ ។
៥) ពិនិត្យរៀបចំ និង​​​អនុវត្តសកម្ម​ភាពកែលម្អគុណភាពជាប្រចាំដោយរាប់បញ្ចូលទាំងសកម្មភាព​អភិបាលកិច្ចគ្លីនិក និងការ​ប្រើប្រាស់​​​​​​​​បច្ចេកវិទ្យាឌីជីថលប្រកបដោយនវានុវត្តន៍ ដើម្បីបង្កើនគុណភាពសេវា ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន ​និងការទទួលព័ត៌មានត្រឡប់ ក្នុងការ​ដោះស្រាយ​ទាន់ពេលនិងត្រឹមត្រូវ ដើម្បីរក្សាជំនឿទុកចិត្តរបស់អ្នកជំងឺ និងសាធារណជន។
៦) ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងបុគ្គលិកទាំងអស់ ត្រូវបន្តដើរតួនាទីនាំមុខ ជាមគ្គុទេសជា   ទីប្រឹក្សា អ្នក​ស្រាវជ្រាវ និងអ្នកនវានុវត្តន៍ អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំទាំង​ផ្នែកចំណេះដឹង និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៅក្នុងការបង្រៀន​ និងការផ្សារភ្ជាប់​ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ​រួមចំណែកដល់ការអភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​វិស័យ​សុខាភិបាល​របស់កម្ពុជា។​
 
ឯកឧត្តមសាស្រ្តាចារ្យ សូមកោតសរសើរ និងអរគុណថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល មន្ទីរពេទ្យកុមារជាតិគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចរបស់ខ្លួន លះបង់មិនគិតពីភាពនឿយហត់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ បម្រើសេវាសុខភាព ជូនប្រជាជ​នជាពិសេស ក្នុងការសង្គ្រោះជីវិតកុមារជាសសរទ្រូងរបស់ប្រទេសជាតិយើង។

សូមបញ្ជាក់ថា អគារសល្យសាស្រ្តកុមារនៃមន្ទីរពេទ្យ​កុមារជាតិ ដែលត្រូវសាងសង់នាពេលនេះ មានទំហំ ៣ ២៨៧ ម៉ែត្រការ៉េ បណ្តោយ ២៩.៩ម៉ែត្រ ទទឹង២៣.៦ម៉ែត្រ កម្ពស់ ២០.៤ ម៉ែត្រ កម្ពស់៤ជាន់ (ទាំងជាន់ផ្ទាល់ដី) រួមទាំងការបំពាក់សម្ភារៈបរិក្ខារចាំបាច់ ដែលសរុបជាទឹកប្រាក់ចំនួន ៥,២០០,០០០ ដុល្លាអាមេរិក គ្រោងនឹងបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ២០២៧ ក្នុងគម្រោងពង្រឹងសមត្ថភាពផ្នែកវះកាត់នៃមន្ទីរពេទ្យកុមារ។ តាមរយៈអាគារនេះ នឹងក្លាយជាការ​ធ្វើនវានុវត្តន៍បន្ថែមទៀត ក្នុងការបម្រើសេវា​សុខភាព ប្រកបដោយគុណភាព ទំនើបកម្មបរិក្ខារពេទ្យ និងសេវាកម្ម សំដៅ​ធ្វើឱ្យប្រសើរឡើងសុខភាព​កុមារ និងសុខុមាលភាពប្រជាជនកម្ពុជា។
 
ពិធីនេះ មានការអញ្ជើញចូលរួមពី លោក Tai MZ. Benjamin ប្រធានប្រចាំតំបន់អាស៊ីនៃសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ បុគ្គលិកមន្ទីរពេទ្យកុមារជាតិ និងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40
Image 41
Image 42
Image 43
Image 44
Image 45
Image 46
Image 47
Image 48
Image 49
Image 50
Image 51
Image 52
Image 53
Image 54
Image 55
Image 56
Image 57
Image 58
Image 59
Image 60
Image 61
Image 62
Image 63
Image 64
Image 65
Image 66
Image 67
Image 68
Image 69
Image 70
Image 71
Image 72
Image 73
Image 74
Image 75
Image 76
Image 77
Image 78

Gallery Gallery
1 / 1
Gallery image