June 21, 2026
រដ្ឋមន្ត្រីសុខាភិបាលក្នុងឱកាសចុះពិនិត្យមណ្ឌលសុខភាពគោលដៅ ឈើទាល៖
«ខ្ញុំសូមគោរព និងថ្លែងអំណរគុណចំពោះបងប្អូនទាំងអស់ ដែលបានជ្រើសរើសផ្លូវនៃការបម្រើសុខភាពជូនប្រជាពលរដ្ឋ។ ប្រហែលមិនមែនគ្រប់ការលះបង់របស់បងប្អូនសុទ្ធតែត្រូវបានមើលឃើញនោះទេ ប៉ុន្តែការលះបង់ដ៏ស្ងៀមស្ងាត់ទាំងនោះបានជួយសង្គ្រោះអាយុជីវិត បង្កើតក្តីសង្ឃឹម និងនាំមកនូវស្នាមញញឹមដល់គ្រួសារទាំងឡាយក្នុងសហគមន៍យេីង។ នេះហើយជាតម្លៃពិតនៃវិជ្ជាជីវៈសុខាភិបាល។»
ឯកឧត្តមសាស្ត្រចារ្យរដ្ឋមន្ត្រី ឈាង រ៉ា អមដំណើរដោយ ឯកឧត្តមអភិបាលខេត្តស្វាយរៀង និងក្រុមការងារ ក៏បានរលេចបន្ថែមទៀតថា៖ ពេលអ្នកជំងឺចាកចេញពីមណ្ឌលសុខភាពដោយស្នាមញញឹម និងក្តីសង្ឃឹម នោះគឺជាជោគជ័យពិតប្រាកដរបស់យើង។ ឯកេរ្តិ៍ឈ្មោះល្អរបស់មណ្ឌលសុខភាព មិនមែនកើតពីពាក្យសរសើរទេ ប៉ុន្តែកើតពីទង្វើល្អៗដែលបងប្អូនបានបម្រេីជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ ការដែលប្រជាពលរដ្ឋជ្រើសរើសមកមណ្ឌលសុខភាពយេីងនេះ មិនមែនដោយសារតែអគារស្អាតអនាម័យល្អតែប៉ុណ្ណោះទេ ប៉ុន្តែដោយសារពួកគាត់មានទំនុកចិត្តលើបេះដូង និងការយកចិត្តទុកដាក់របស់បងប្អូនចំពោះពួកគាត់។
ស្វាយរៀង ល្ងាចថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦