Cambodia
New Details

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «សូមកុំខ្លាចនឹងទទួលយកកង្វះខាតរបស់យើង ទោះទទួលបានតាមវិធីណាក៏ដោយ ត្បិតយើងសុខាភិបាលបានមូលមាត់គ្នាថាខិតខំបន្តកែលម្អលើកិច្ចការដែលនៅមានចន្លោះប្រហោង ដោយធ្វើដំណើលើផ្លូវដ៏ត្រឹមត្រូវសម្រាប់ការថែរក្សាសុវត្ថិភាព និងសុខភាពប្រជាពលរដ្ឋយើង។»

June 25, 2026

រាជធានីភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារពាក់កណ្តាលឆ្នាំ និងរៀបចំផែនការងាររបន្តឱ្យកាន់តែប្រសើរ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋន្រ្តី បានលើកឡើងពីលទ្ធផលស្រាវជ្រាវចេញផ្សាយឆ្នាំ២០២៦ របស់ធនាគារពិភពលោក (The World Bank) ជាមួយដៃគូអភិវឌ្ឍន៍ Australian Aid European Union & Global Financing Facility ដែលបង្ហាញថា «ជារួម ប្រពន្ធ័សុខាភិបាលកម្ពុជា បានឈានដល់ថ្នាលដ៏រឹងមាំមួយ ដែលផ្តល់លទ្ធភាពឱ្យទទួលបានការថែទាំព្យាបាលសុខភាព ដោយផ្តោតចម្បងលើអ្នកជំងឺ»។ ឯកឧត្តមសាស្រ្តាចារ្យ បានកោតសរសើរ និងថ្លែងនូវអំណរគុណ ដល់បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការពង្រឹងគុណភាពសេវា និងបង្កើនការយកចិត្តទុកដាក់ក្នុងការងារ ដោយមានការសាទរពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅតាមមណ្ឌលសុខភាព ដែលការមកទទួលសេវា មានការកើនឡើងជាលំដាប់ ដែលនេះជាភស្តុតាងមួយបញ្ជាក់ថា ប្រជាពលរដ្ឋមានការជឿទុកចិត្តមកលើប្រព័ន្ធសុខាភិបាលសាធារណៈ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលឹកបន្ថែមឱ្យបន្តខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងការបញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានជំរុញគុណភាពសេវានៅតាមមន្ទីរពេទ្យខេត្ត ឱ្យដូចមន្ទីរពេទ្យជាតិ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ទទួលសេវាដែលនៅកៀកជិតផ្ទះ និងអាចកាត់បន្ថយការចំណាយ ហើយដែលមានគុណភាព ក្រមសីលធម៌ និងទំនុកចិត្ត ព្រមទាំងបន្តយកចិត្តទុកដាក់ទៅលើការងារជំងឺមិនឆ្លង (NCDs) និងការងារឱសថបូរាណផងដែរ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាលចាប់ពី រដ្ឋលេខាធិការ ដល់ប្រធានការិយាល័យ នៃទីស្តីការក្រសួងសុខាភិបាល និងប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ដែលចូលរួមតាមប្រព័ន្ធ Zoom។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

Gallery Gallery
1 / 1
Gallery image