Cambodia
New Details

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឆ្លៀតចុះសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ដែលកំពុងប្រចាំការនៅក្នុងពិធីទិវាមច្ឆាជាតិ លើកទី២១ នៅខេត្តស្វាយរៀង ដើម្បីការពារសុខភាពករណីមានធុរៈសុខភាព ជូនថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋដែលចូលរួមក្នុងអង្គពិធី។

July 01, 2026

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ក្រុមគ្រូពេទ្យ ដែលកំពុងប្រចាំការនៅ ស្តង់សុខភាព ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមលក្ខណៈគ្រប់ពេលវេលាទាំងរថយន្តគិលានុសង្រ្គោះ ឱសថ និងសម្ភារៈសង្រ្គោះបឋម ដើម្បីធានាការបម្រើសេវាសុខភាពបានរលូន ដោយការទទួលខុសត្រូវខ្ពស់។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រមទាំងសាកសួរព័ត៌មាន អំពីការបម្រើសេវារបស់បុគ្គលិកសុខាភិបាល នៅតាមមូលដ្ឋានផងដែរ។

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13

Gallery Gallery
1 / 1
Gallery image