Cambodia
New Details

Image
កិច្ចប្រជុំគណៈកម្មការដឹកនាំគម្រោង (Steering Committee) លើកទី២ ត្រូវបានរៀបចំឡើងក្រោមក្របខណ្ឌនៃអនុស្សរណៈយោគយល់គ្នា (MOU) ដែលត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក

July 03, 2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការដឹកនាំគម្រោង​បានដឹក​នាំ​ កិច្ច​ប្រជុំ​ប្រចាំ​ខែ​ កក្កដា​ រវាង​ភាគី​កម្ពុជា​ និង​ដៃគូ​រ​ ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ ដែល​ជួយ​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នៅ​កម្ពុជា​។

គោលបំណងនៃកិច្ចប្រជុំដើម្បី៖
-បង្ហាញអំពីរចនាសម្ព័ន្ធ​និង​ តួនាទី​ភារកិច្ច​ នៃក្រុមការងារគ្រប់គ្រងគម្រោង និងតួនាទីភារកិច្ច នៃគណៈកម្មការនីមួយ​ៗ។
-បង្ហាញអំពីអាទិភាពសំខាន់ៗ របស់អង្គភាពអនុវត្តនីមួយ​ និងផែនការ​ថវិកា​ ដែល​ត្រូវ​អនុវត្ត​ ដេីម្បី​ឆ្លេីយ​តប​ទៅ​នឹង​ សកម្មភាព​ និង​គោល​ដៅ​សំខាន់​ៗ​ ដែល​បានកំណត់​ក្នុង​ MOU។
-ពិភាក្សា និងស្រាយបំភ្លឺបន្ថែម នូវចម្ងល់ផ្សេងៗ។
-និងការកំណត់ជំហានបន្ទាប់។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជ. ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជ. ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និង ឯកឧត្តម លោក លោកស្រី ប្រធាន អនុប្រធាន តំណាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង វិទ្យាស្ថានជាតិសុខភាពសាធារណៈ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (US-CDC)។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

Gallery Gallery
1 / 1
Gallery image