Cambodia
New Details

Image
កិច្ចប្រជុំពិភាក្សា ស្ដីពីការពិនិត្យ និងតាមដានលើវឌ្ឍនភាព នៃការអនុវត្តការងាររបស់កម្មវិធីជាតិអាហារូបត្ថម្ភ

July 04, 2026

រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យ និងតាមដានលើវឌ្ឍនភាពនៃការអនុវត្តការងារ របស់កម្មវិធីជាតិអាហារូបត្ថម្ភ នៅមជ្ឍមណ្ឌលជាតិគាំពារមាតានិងទារក។

កិច្ចប្រជុំនេះ រៀបចំឡើងរៀងរាល់ ២ខែម្ដង ក្នុងគោលបំណង ពិនិត្យនូវវឌ្ឍនភាព កំណត់បញ្ហាប្រឈមអំឡុងពេលនៃការអនុវត្តការងាររបស់កម្មវិធីជាតិ និងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីបង្កើនប្រសិទ្ធភាពការងារ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានបន្តជម្រុញលើកទឹកចិត្តដល់ក្រុមការងារ និងផ្ដល់នូវអនុសាសន៍ ដូចជា៖
១.ពង្រឹងបន្ថែមដល់មន្ត្រីមូលដ្ឋានសុខាភិបាល តាមរយៈការបណ្ដុះបណ្ដាលតាមប្រព័ន្ធ zoom ឱ្យបានញឹកញាប់
២.រាល់ពេលចុះអភិបាល ឬបង្វឹកសូមចុះទៅដល់មូលដ្ឋានសុខាភិបាលណាដែល ការអនុវត្តការងារនៅមានកម្រិត ជាអាទិភាព
៣.ចាត់តារាងអាទិភាពការងារ ដើម្បីពន្លឿនកិច្ចការដែលសេសសល់
៤.បន្តពង្រឹងការងារផ្ទៃក្នុងឱ្យបានល្អ គួរមានការបែងចែកតួនាទី និងទំនួលខុសត្រូវច្បាស់លាស់ ចែករំលែកចំណេះដឹង តាមរយៈ អ្នកចាស់បង្រៀនអ្នកថ្មី និងផ្ដល់ឱកាសរៀនសូត្រពីគ្នាទៅវិញទៅមក។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

Gallery Gallery
1 / 1
Gallery image