Cambodia
New Details

Image
ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបេសកកម្មដ៏មានតម្លៃ របស់លោក ទីវ តារារិទ្ធ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ជូនដល់អ្នកគាំទ្ររបស់លោក ដែលបានចូលរួមបរិច្ចាគ ក្នុងដំណើរផ្សងព្រេងមួយនេះ

July 05, 2026

ក្រោយពីបញ្ចប់បេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជា» ដោយធ្វើដំណើរផ្សងព្រេងជិះកង់តែម្នាក់ឯង ឆ្លងកាត់ប្រទេសចំនួន ៤០ ក្នុងរយៈចម្ងាយ ៥៧ ០០០ គីឡូម៉ែត្រ ដោយប្រើប្រាស់អស់រយៈពេល ២ឆ្នាំ លោក ទីវ តារារិទ្ធ និងក្រុមគ្រួសារ បាននាំយកថវិកាចំនួន ២៦០ ០០០ ដុល្លារអាមេរិក ដែលបានមកពីការបរិច្ចាគរបស់អ្នកគាំទ្រ និងសាធារណៈជន មកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងគោលបំណងរួមគ្នារក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មសង្គ្រោះជីវិតទាក និងកុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបេសកកម្មដ៏មានតម្លៃ របស់លោក ទីវ តារារិទ្ធ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ជូនដល់អ្នកគាំទ្ររបស់លោក ដែលបានចូលរួមបរិច្ចាគ ក្នុងដំណើរផ្សងព្រេងមួយនេះ។

ឆ្លៀតក្នុងឱកាសនេះដែរ ក្រសួងសុខាភិបាល សូមអំពាវនាវដល់សាធារណៈជនទាំងអស់ ដែលមានទឹកចិត្តសប្បុរស បន្តចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាផ្តល់ភាពញញឹម និងក្ដីសង្ឃឹម ដល់ទារក និងកុមារ។ ការបរិច្ចាគពីសំណាក់សប្បុរសជននានា ទោះតិចក្ដីច្រើនក្ដី សុទ្ធតែមានតម្លៃដ៏ធំធេង ក្នុងការចូលរួមសង្គ្រោះជីវិតទារក និងកុមារនៅកម្ពុជា រាប់លានករណីក្នុងមួយឆ្នាំៗ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

Gallery Gallery
1 / 1
Gallery image