Cambodia
New Details

Image
សិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំ ស្តីពីការកសាងផែនការសកម្មភាពថ្នាក់ក្រោមជាតិ សម្រាប់ការគាំពារ និងអភិវឌ្ឍន៍កុមារតូច។

July 07, 2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំ ស្តីពីការកសាងផែនការសកម្មភាពថ្នាក់ក្រោមជាតិសម្រាប់ការគាំពារ និងអភិវឌ្ឍន៍កុមារតូច ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា និងជា អនុប្រធានប្រចាំការគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍន៍កុមារតូច និងលោកបណ្ឌិត អានៀរបាន ឆាតឺរជី ប្រធានស្ដីទីអង្គការយូនីសេហ្វប្រចាំកម្ពុជា ដែលប្រារព្ធធ្វើនៅសណ្ឋាគារ ហ៉ីម៉ាវ៉ារី។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖
-ផ្សព្វផ្សាយសៀវភៅណែនាំ ស្តីពីការកសាងផែនការសកម្មភាពថ្នាក់ក្រោមជាត សម្រាប់ការគាំពារ និងអភិវឌ្ឍន៍កុមារតូច។
-លើកកម្ពស់ការអនុវត្តការងារបែប ពហុវិស័យសម្រាប់ការគាំពារ និងអភិវឌ្ឍកុមារតូច។
-ជម្រុញរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំផែនការសកម្មភាព សម្រាប់ការគាំពារ និងអភិវឌ្ឍន៍កុមារតូច។

សូមជម្រាបផងដែរថា គណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច បានសហការជាមួយអង្គការយូនីសេហ្វ រៀបចំសៀវភៅណែនាំស្តីពីការកសាងផែនការសកម្មភាពថ្នាក់ក្រោមជាតិ សម្រាប់ការគាំពារចនិងអភិវឌ្ឍន៍កុមារតូច ក្នុងគោលបំណងលើកកម្ពស់ និងផ្តល់ជាមគ្គុទេសន៍ សម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្នុងការរៀបចំបង្កើតក្រុមការងារកសាងផែនការសកម្មភាព ការវិភាគស្ថានភាពកុមារអាយុពី០ ដល់ក្រោម ៦ឆ្នាំ និងការរៀបចំអនុម័ត ផ្សព្វផ្សាយផែនការសកម្មភាពដែលធានាបាននូវសង្គតិភាព និងមានលក្ខណៈជាប្រព័ន្ធ ព្រមទាំងយន្តការច្បាស់លាស់នៅក្នុងក្របខណ្ឌគតិយុត្តប្រកបដោយនីត្យានុកូលភាព។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ស្ថានប័នពាក់ព័ន្ធ អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ប្រធាន គ.ក.ស.ក ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្តពាក់ព័ន្ធ សរុបចំនួន ១៣០រូប ស្រី៦៩នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

Gallery Gallery
1 / 1
Gallery image