Cambodia
New Details

Image
ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម។

July 08, 2026

ខេត្តកំពង់ចាម៖ ព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងដំណើរនោះ ឯកឧត្តមរដ្ឋលេខាធិការ បានចុះពិនិត្យ និងសាកសួរសុខទុក្ខបុគ្គលិកសុខាភិបាលនៅស្តង់សុខភាព ដែលរៀបចំដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅក្នុងបរិវេណប្រារព្ធពិធី និងក្រុមគ្រូពេទ្យគិលានសង្គ្រោះដែលប្រចាំការនៅទីនោះ ហើយឯកឧត្តមបានពិនិត្យឃើញថាបុគ្គលិកសុខាភិបាល មានភាពរួសរាយរាក់ទាក់ និងបានផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋដែលមកចូលរួមក្នុងពិធី ហើយមានតម្រូវការពិនិត្យសុខភាព និងស្នើសុំឱសថដើម្បីប្រើប្រាស់នៅពេលមានបញ្ហាសុខភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

Gallery Gallery
1 / 1
Gallery image