July 09, 2026
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យមេីលវឌ្ឍនភាព នៃផែនការសកម្មភាពក្រោមគម្រោងសុខភាពតែមួយនៅកម្ពុជា។
គោលបំណង កិច្ចប្រជុំ៖
-ពិភាក្សា និងពិនិត្យ លេីការរៀបចំផែនការយុទ្ធសាស្ត្រ សម្រាប់សុខភាពតែមួយនៅកម្ពុជា និងផ្សព្វផ្សាយដាក់ដំណើរការជាផ្លូវការ
-ពិភាក្សាលេីការកំណត់ទីតាំង និងការ គ្រប់គ្រង ទិន្នន័យ រួមគ្នា ជាមួយក្រសួងទាំងបី (DataManagement ) ក្នុងការអនុវត្តគម្រោងសុខភាពតែមួយ
-ត្រៀមអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ នៃគម្រោងសុខភាពតែមួយក្រោយពីទទួលបាននូវការអនុម័ត ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
-ការត្រៀមរៀបចំកម្មវិធីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌគំនិតផ្គួចផ្តើម One Health នាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ ( សន្និសីទ Francophonie )
-កិច្ចការងារ និងទិសដៅបន្ត
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជ. ស៊ុង វិនតៈ រដ្ឋលេខាធិការ និងអនុប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ ឯកឧត្តមវេជ្ជ. ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ ឯកឧត្តម ជិន វិសាល អគ្គលេខាធិការ និងលោក លោកស្រី តំណាងក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន។