Cambodia
New Details

Image
កិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្មលើកទី១១។

July 09, 2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្មលើកទី១១ ក្រោមអធិបតីភាពឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក ជ ភ)។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យតាមដាន និងវាយតម្លៃលើវឌ្ឍនភាពការងារសំខាន់ៗចំនួន៣ គឺ៖
១.ការប្រមូលសូចនាករប្រតិបត្តិការ ភស្តភារកម្ម (២.០)
២.ការរៀបចំប៉ាណូឡីកាភស្តុភារកម្ម (Logistics Dashboard)
៣.សេចក្ដីព្រាងច្បាប់ស្តីពី ភស្តុភារកម្ម។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងក្រសួង ស្ថាប័ន សមាជិកទាំងអស់ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រយន្តការការងារអន្តរក្រសួង ស្ថាប័នព្រមទាំងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា និងបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់វិស័យភស្តុភារកម្មជាតិ។

កិច្ចប្រជុំកម្រិតខ្ពស់នេះមានការចូលរួមពីឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម (គ ជ ភ) ព្រមទាំងមានវត្តមានចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោកលោកស្រី ជាអនុប្រធាន សមាជិកសមាជិកា (ក ជ ភ) & (គ ជ ភ) តំណាងសភាពាណិជ្ជកម្មកម្ពុជា តំណាងសមាគមភស្តុភារកម្មកម្ពុជា ក៏ដូចជាមន្ត្រីជំនាញ និងតំណាងវិស័យឯកជនពាក់ពន័្ធជាច្រើនរូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

Gallery Gallery
1 / 1
Gallery image