Cambodia
New Details

Image
យុទ្ធនាការប្រយុទ្ធនឹងជំងឺគ្រុនឈាម ដែលអាចមាននិន្នាការកើនឡើងក្នុងរដូវវស្សា

July 10, 2026

រាជធានីភ្នំពេញ៖ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ សាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាល ប្រជុំលើប្រធានបទ «ស្តីពីការបន្តផ្តល់អាទិភាពពង្រឹងសមត្ថភាពគ្រូពេទ្យផ្តល់សេវាថែទាំព្យាបាលជំងឺគ្រុនឈាម នៅតាមមូលដ្ឋានសុខាភិបាល ទាំងសាធារណៈ និងឯកជន»  ដើម្បីសុវត្ថិភាពអ្នកជំងឺ ឈានឆ្ពោះទៅកាត់បន្ថយអត្រាឈឺធ្ងន់ និងអត្រាមរណៈភាពឱ្យបានកម្រិតទាបបំផុត ដែលបណ្តាលមកពីជំងឺគ្រុនឈាម។

កិច្ចប្រជុំនេះ គឺផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើប្រសិទ្ធភាពការធ្វើរោគវិនិច្ឆ័យ អោយបានឆាប់រហ័ស និងការគ្រប់គ្រងថែទាំជំងឺគ្រុនឈាម ប្រកប ដោយសុវត្ថិភាពគ្មានហានិភ័យដល់អាយុជីវិតអ្នកជំងឺ។ ក្នុងបទអន្តរាគមន៍ លោកជំទាវសាស្រ្តាចារ្យ បានរំលេចថាការយកចិត្តទុកដាក់ធ្វើរោគវិនិច្ឆ័យ ឱ្យបានលឿនរាល់ករណីកុមារមានក្តៅខ្លួន  និងការតាមដានអ្នកជំងឺយ៉ាងហ្មត់ចត់ជាកិច្ចការសំខាន់បំផុត ដែលកាត់បន្ថយការឈឺធ្ងន់ធ្ងរ អត្រាស្លាប់របស់អ្នកជំងឺគ្រុនឈាម ជាពិសេសក្នុងចំណោមស្ត្រីដែលមានផ្ទៃពោះ។ កិច្ចប្រជុំក៏បានសង្កត់ធ្ងន់លើការគ្រប់គ្រងជំងឺ តាមរយះការប្រើប្រាស់សេរ៉ូម កម្រឹតជាតិទឹកផ្តល់ជូនឱ្យបានត្រឹមត្រូវ និងការគ្រប់គ្រងស្ថានភាពលំបាកៗទាំងឡាយ។

កិច្ចប្រជុំនេះ មានអ្នកចូលរួមសរុបចំនួន ១០០រូប មកពីមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យជ័យវរ្ម័នទី៧ សៀមរាប មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

Gallery Gallery
1 / 1
Gallery image