Cambodia
New Details

Image
កិច្ចប្រជុំស្តីពី ការពិនិត្យករណីមរណភាពមាតា និងទារក រវាងគណៈកម្មការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប (MPDSR) ថ្នាក់ជាតិ ជាមួយគណៈកម្មការ MPDSR មន្ទីរពេទ្យកុមារជាតិ និងមន្ទីរសុខាភិបាលខេត្តរតនគិរី

July 12, 2026

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ MPDSR ជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការសិក្សាស្វែងយល់កលើករណីពិនិត្យមរណភាពរវាងមន្ទីរពេទ្យកុមារជាតិ ដែលជាមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព ជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី។

ជាកិច្ចចាប់ផ្តើម អង្គប្រជុំបានរំលឹកឡើងវិញនូវក្រមសីលធ៌ម សម្រាប់ប្រជុំរបស់គណៈកម្មការ MPDSR ដោយសង្កត់ធ្វន់លើ វប្បធម៍នៃការមិនស្តីបន្ទោស (No Blame Culture) ប៉ុន្តែប្រកាន់ខ្ជាប់នូវការទទួល ខុសត្រូវខ្ពស់ និងមានគណនេយ្យភាព (Accountability)។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងសេវាថែទាំសុខភាពមាតា និងទារក រវាងមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យសម្ព័ន្ធមេត្រី ជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី។

តាមរយៈការពិភាក្សារួមគ្នាលើរបាយការណ៍ ទម្រង់ការយឺតយ៉ាវ ទាំង៣ (3 Delays) អង្គប្រជុំក៏បានរកឃើញនូវចំណុចដែលអនុវត្តបានល្អ និងរកឃើញនូវចំណុចមួយចំនួនទៀតដែលត្រូវធ្វើការកែលម្អ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងារ សម្រាប់ជួយជីវិតមាតា និងទារក តាមរយៈការរៀបចំធ្វើផែនការឆ្លើយតបបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីបញ្ឈប់មរណភាពដែលអាចជៀសបាននាពេលអនាគត។

លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ បានបន្តក្រើនរំលឹកពីសារៈសំខាន់ នៃការងារពិនិត្យមរណភាពមាតានិងទារកជុំវិញកំណើត និងការឆ្លើយតប ដែលជាការងារគន្លឹះ និងជាអាទិភាពចម្បង របស់ក្រសួងសុខាភិបាល។ លោកជំទាវសាស្ត្រាចារ្យបានផ្តល់ជូន នូវអនុសាសន៍គន្លឹះរួមមាន៖ (១)វាយតម្លៃស្ត្រីមានហានិភ័យក្នុងពេល ANC ហើយត្រូវទំនាក់ទំនងជាមួយគាត់ជាប្រចាំ និងផ្តល់សារអប់រំឱ្យបានច្បាស់អំពីហានិភ័យដែលនឹងអាចកើតមាន (២)សូមមន្ទីរសុខាភិបាល ការិយាល័យស្រុកប្រតិបត្តិ និងមូលដ្ឋានសុខាភិបាល ត្រូវពិភាក្សាជាមួយស្ត្រីផ្ទៃពោះមានហានិភ័យ ដែលបានរកឃើញ ដើម្បីរៀបចំសម្របសម្រួលគ្រប់លទ្ធភាព ក្នុងការជួយពួកគាត់ (៣)ពង្រឹងសមត្ថភាពធនធានក្នុងការផ្តល់សេវាប្រកបដោយគុណភាពប្រសិទ្ធភាព (៤)សហការការងាររវាងមន្ទីរពេទ្យសម្ព័ន្ធមេត្រី ក្នុងការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលទាំងអស់ ដែលពាក់ព័ន្ធគ្រប់កម្រិត និងស្រាវជ្រាវរកកត្តាហានិភ័យ ក្នុងអំឡុងពេលមានផ្ទៃពោះដោយប្រើកូដពណ៌។

កិច្ចប្រជុំនេះ រៀបចំដោយគណៈកម្មការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាគណៈកម្មការជាតិពិនិត្យ មរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ គណៈកម្មការថ្នាក់មន្ទីរពេទ្យជាតិ គណៈកម្មការ MPDSR ខេត្ត ការិយាល័យសុខាភិបាលស្រុក និងមណ្ឌលសុខភាពពាក់ព័ន្ធ សរុបចំនួន ៧៨រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15

Gallery Gallery
1 / 1
Gallery image