Cambodia
New Details

Image
សិក្ខាសាលារៀបចំផែន ការអនុវត្តក្របខ័ណ្ឌអនុវត្ត ជំរុញបង្កើនការថែទាំសុខភាពបឋម នៃដំណើររៀបរៀងរួមគ្នា សម្រាប់ស្រុកប្រតិបត្តិបាត់ដំបង នៃរដ្ឋបាលខេត្តបាត់ដំបង

July 12, 2026

ខេត្តបាត់ដំបង៖ ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្ត ការជំរុញបង្កើនការងារថែទាំសុខភាពបឋម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី សិក្ខាសាលារៀបចំផែនការអនុវត្តក្របខ័ណ្ឌអនុវត្ត ជំរុញបង្កើនការថែទាំសុខភាពបឋម នៃដំណើររៀបរៀងរួមគ្នា សម្រាប់ស្រុកប្រតិបត្តិបាត់ដំបង នៃរដ្ឋបាលខេត្តបាត់ដំបង នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង។

សិក្ខាសាលានេះទទួលបានការសហការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) និងរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួនពីរ គឺ៖ ១.ពិភាក្សាអំពីដំណោះស្រាយក្នុងការជំរុញបង្កើនការថែទាំសុខភាពបឋម ដែលបានស្នើឡើងពីសិក្ខាសាលាការរៀបរៀងរួមគ្នានៅជំហានទី៣។ ២.កំណត់ និងជ្រើសរើសដំណោះស្រាយច្បាស់លាស់សម្រាប់បង្កើតផែនការប្រតិបត្តិការរយៈពេល ២ឆ្នាំ របស់ស្រុកប្រតិបត្តិបាត់ដំបង​ ស្រុកបាណន់ ស្រុករតនមណ្ឌល និងស្រុកសំឡូត នៃរដ្ឋបាលខេត្តបាត់ដំបង។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសុខាភិបាល សាលាខេត្ត និងសាលាស្រុកបាត់ដំបង ស្រុកប្រតិបត្តិបាត់ដំបង មណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ វិស័យឯកជន (គ្លីនិក និងឱសថស្ថាន) ដំណាងមេភូមិ និងតំណាងមកពីអង្គការសុខភាពពិភពលោក សរុបចំនួន​​ 56នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

Gallery Gallery
1 / 1
Gallery image